សិល្បៈជាតិ៖ ថ្មីៗនេះគេបានឃើញតារាចម្រៀង ថុល សុភិទិ បានចេញមកប្រកាសថា លោកត្រូវបាន​ជន​ខិលខូច​យក​រូបភាព និងប្រើឈ្មោះបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ ធ្វើសកម្មភាពដុតអារម្មណ៍នៅលើបណ្ដាញសង្គម ដែល​ជា​ទង្វើ​បំពុល​សង្គម​។

លោក ថុល សុភិទិ ហាក់ដូចក្ដៅស្លឹកត្រចៀកមែនទែន ទើបបានជារៀបរាប់ប្រាប់មហាជនថា ៖ «បុគ្គលម្នាក់នេះជា មនុស្សម្នាក់ដែលមានចរិតថោកទាបបំផុត ខ្ញុំមិនខឹងទេអ្នកដែល Fake page ឬ ក៏ Fake Account ខ្ញុំក្នុងន័យល្អ ប៉ុន្តែនេះជាទង្វេីថោកទាបបំផុតដែលខ្ញុំមិនអាចទទួលយកបានគ្រប់សកម្មភាពគឺតែងតែព្យាយាមដេីរតួរជាខ្ញុំគ្រប់ពេលទាំងអស់»។

លោកបានបន្តថា ៖ «ខ្ញុំតែងតែផ្ដល់ដំណឹងទៅបងប្អូនដដែលៗថា Account & Page ផ្លូវការរបស់ខ្ញុំមានតែ 2 នេះគត់ Doreamon & ថុល សុភិទិ-Thol SoPhitik បេីមានបញ្ហា ឬក៏សកម្មភាពមិនប្រក្រតីក្នុងប្រការណា​មួយ​ពី​ Page (Doreamon 86k like 174k followers) នេះ ខ្ញុំសូមមិនទទួលខុសត្រូវឡេីយ។ សូមបងប្អូន ជួយចេករំលែក នឹង Check ឱ្យបានត្រឹមត្រូវណា »។

យ៉ាងណាមិញ ក្រោយការបង្ហោះរបស់លោក ថុល សុភិទិ គេចាប់អារម្មណ៍ឃើញថា អ្នកលេងបណ្ដាញសង្គមភាគច្រើនបញ្ចេញមតិឱ្យលោកគួរតែចាត់ការជនខិលខូចទាំងអស់នោះ តាមនិតិវិធី ព្រោះបើមិនប្រើធម៌ក្ដៅទេ នោះនឹងមិនរៀងចាលឡើយ។

Share.