ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនខណៈដែលបក្ខពួក៥នាក់ទៀតគេចខ្លួនបាត់ក្រោយពីបានព្រួត គ្នាវាយទៅលើជនជាតិឥណ្ឌូនេស៊ីជាបុគ្គលិកកាស៊ីណូ៤នាក់នៅស្រុកកោះធំ ខេត្តកណ្តាលកាលពីថ្ងៃ ទី៤ខែធ្នូឆ្នាំ ២០២២។ ការចាប់ខ្លួនជនសង្ស័យនេះបានធ្វើឡើងនៅចំណុច៖ លេីផ្លូវជាតិលេខ២១ចាស់ មុខកាស៊ីណូ ក្រោនរីសត ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន​ ស្រុកកោះធំ​ ខេត្តកណ្តាល។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះនៅក្នុងសំណុំរឿងនេះគឺជាជនជាតិឥណ្ឌូនេស៊ី៤នាក់ បម្រើការងារនៅកាស៊ីណូក្រោនរីសត ក្នុងស្រុកកោះធំខេត្តកណ្តាល។

បើតាមសមត្ថកិច្ច ជនសង្ស័យមានគ្នា​ ៨នាក់​ ក្នុងនោះ ០២នាក់ មិនស្គាល់អត្តសញ្ញាណ។ចំណែកជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនមានឈ្មោះ​ ប្រុស​ ថុងប៉ ភេទប្រុស​ អាយុ១៧​ឆ្នាំ​ ជនជាតិខ្មែរ​​ មុខរបរ​ សិស្ស​ រស់នៅភូមិចុងកោះ​ ឃុំឈេីខ្មៅ ស្រុកកោះធំ​ ខេត្តកណ្ដាល​។

​យោងតាមសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃកើតហេតុ  ក្រុមជនសង្ស័យ​ បានដេញវាយ​ និងកាប់ទៅលេីក្រុមជនរងគ្រោះ​ នៅចំណុចកេីត​ហេតុ​ បណ្ដាលរងរបួសជាច្រេីនកន្លែង។

​ក្រោយពីទទួលបានព័ត៌មានខាងលេីរួច កម្លាំងនគរបាលជំនាញយុត្តិធម៌ស្រុក​កោះធំ សហ​ការជាមួយបណ្ដាប៉ុស្ដិ៍ពាក់ព័ន្ធ បានចុះ​ទៅកន្លែងកេីតហេតុ​ ដេី​ម្បី​ប្រមែលប្រមូលព័ត៌មាន​ ភស្ដុ​តាងងាយ​ស្រួលកំណត់អត្តសញ្ញាណឃាត់ខ្លួនក្រុមជនស​ង្ស័​យ​ ដេីម្បីចាត់ការតាមនីតិវិធី។

​នៅថ្ងៃទី​១៣.១២.២០២២ វេលាម៉ោង​១៥:​១០​នាទី​ កម្លាំងនគរបាលចម្រុះ​ស្រុកកោះធំ​ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ​ ប្រុស​ ថុងប៉ នៅចំណុចម៉ាតជាប់គល់ស្ពាន​ឆ្លងទន្លេ ភូមិព្រែកធន់​ ឃុំព្រែកថ្មី​ ស្រុកកោះធំ​ ខេត្តកណ្ដាល​។

​តាមចម្លេីយសារភាពរបស់ជនសង្ស័យឈ្មោះ​ ប្រុស​ ថុងប៉​ បានឱ្យដឹងថា​៖​ កន្លងមកពួកគេជាក្រុមក្មេងទំនេីង​ មានឈ្មោះក្រុមដូចជា​ JTK,​ CT,​ 68​ មានបក្ខពួកប្រមាណ​ ៤០នាក់ តែងតែដេីរលេងបង្កសកម្មភាពដេីរវាយ​ កាប់​គ្នា​ និងបង្ហោះម៉ូតូ​ ក្នុងស្រុកកោះធំ​ និងធ្លាប់បានធ្វេីសកម្មភាព ដេញវាយ​ ,កាប់គេ​ ចំនួន​ ០៥លេីក ក្នុងតំបន់ជ្រៃធំ​ ឃុំសំពៅពូន​​ ស្រុកកោះធំ ​ខេត្តកណ្ដាល​។

​បើតាមជនសង្ស័យ នៅថ្ងៃកេីតហេតុ​ ក្រុមជនសង្ស័យ​ ពិតជាបានធ្វេីសកម្មភាព​ ដេញកាប់​ និងវាយក្រុមជនរងគ្រោះ​ ជាជនជាតិឥណ្ឌូនេស៉ី​ ទៅចំណុចកេីតហេតុ​ ពិតប្រាកដមែន។ សកម្មភាពពេលនោះ​រួមមាន៖ -ម៉ូតូទី១​ ម៉ូតូក្នុងវត្ថុតាង (របស់​ឈ្មោះ ប្រុស​ ថុងប៉)​ បេីកបរដោយឈ្មោះ​ ជឺ​ មាស​ (វេហា) ដឹក​ជនសង្ស័យ​ឈ្មោះ​ ប្រុស​ ថុងប៉​ (កាន់ខ្សែក្រវ៉ាត) -ម៉ូតូទី២​ ម៉ាក​ SUZUKI NEX ពណ៌ស​ ស៊េរីឆ្នាំ​២០២១​ មិនចាំផ្លាកលេខ(របស់​ឈ្មោះ ហម​ ម៉េង)​ បេីកបរដោយឈ្មោះ​ ហម​ ម៉េង​ ដឹកឈ្មោះ​ ផាន់ណា​ ផានិត​ (កាន់ខ្សែក្រវ៉ាត)​ ,និងឈ្មោះ​ យុទ្ធ​ រដ្ឋា​ (កាន់ដបស្រាហនុមាន​)​ ,និងឈ្មោះ​ វុថ្ថា​ វឌ្ឍនា​ (កាន់កាំបិតប៉័ងតោ)​ រួមជាមួយមិត្តភ័ត្តិ​ចំនួន​ ០២នាក់ ទៀតមិនចាំឈ្មោះ (មិត្តភ័ក្តិ​របស់​ យុទ្ធ​ រដ្ឋា)​ ជិះម៉ូតូ​ ម៉ាក​ Honda C125 ពណ៌ខ្មៅ​ ស៊េរីឆ្នាំ​២០២២​ គ្មានផ្លាកលេខ​ ជារបស់​ឈ្មោះ យុទ្ធ​ រដ្ឋា​ បានធ្វេីសកម្មភាព​ កាប់​ និងវាយទៅលេីក្រុមជនរងគ្រោះរួច​ ពួកគេនាំគ្នាជិះគេចខ្លួនតែម្ដង។

រូបភាពពីកាមេរ៉ាសុវត្ថិភាពបង្ហាញពីក្រុមក្មេងទំនើងដេញកាប់និងវាយជនរងគ្រោះ

​ដោយឡែកនៅថ្ងៃទី​១១.១២.២០២២​ វេលាម៉ោង១០​:៣០នាទី​ ក្រុមជនសង្ស័យ​រួមមាន​ ១.ឈ្មោះ​ ប្រុស​ ថុងប៉​ ២.ឈ្មោះ​ ហម​ ម៉េង​ ៣.ឈ្មោះ​ វុថ្ថា​ វឌ្ឍនា​ (ស៊ុយទ្រី)​​ ៤.ឈ្មោះ​ ធន់​ ឆៃយ៉ា​ ភេទប្រុស​ អាយុ១៧ឆ្នាំ​ រស់នៅភូមិព្រែកភូមិ ឃុំជ្រោយតាកែវ ស្រុកកោះធំ​ ៥.ឈ្មោះ​ ផាត​ ខេវិន​ ភេទប្រុស​ អាយុ១៦ឆ្នាំ​ រស់នៅភូមិចុងកោះ ឃុំឈេីខ្មៅ​ ស្រុកកោះធំ​ ៦.ឈ្មោះ​ វិបុល​ ឆេងឡុង​ ភេទប្រុស​ អាយុ​១៧​ឆ្នាំ​ រស់នៅភូមិដេីមពោធិ៍ ឃុំជ្រោយតាកែវ ស្រុកកោះធំ ៧.ឈ្មោះ​ ហេងលី​ បញ្ញា​ ភេទប្រុស​ អាយុ១៧ឆ្នាំ​ រស់នៅភូមិជ្រោយស្នោ ឃុំព្រែកជ្រៃ ស្រុកកោះធំ​ និងបក្ខពួកចំនួន​ ០៣នាក់ទៀតមិនចាំឈ្មោះ បានធ្វេីសកម្មភាព​ ដេញកាប់​ និងវាយ​ ភាគី​ម្ខាងទៀត​មានគ្នាប្រហែល​ ០៦នាក់ នៅចំណុច​កំពង់ចក​ ភូមិកញ្ចិល​ ឃុំកំពង់រាប​ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ​ បន្ទាប់ពីភាគី​ម្ខាងទៀត​ រត់គេចខ្លួនអស់​ ពួកគេបានបន្សល់​ម៉ូតូចំនួន​ ០៣គ្រឿង​ ឃេីញដូចនេះ​ ក្រុមជនសង្ស័យបានកាប់យកផ្លាកលេខម៉ូតូ​ទុក ដេីម្បីបង្ហោះបង្អួតគេតាមបណ្ដាញទំនាក់ទំនង​។ ឈ្មោះ​ ហេងលី​ បញ្ញា​ និងឈ្មោះ​ ផាត​ ខេវិន​ ជាអ្នកយកផ្លាកលេខខាងលេីរក្សាទុក​ ក្រោយពីធ្វេីសកម្មភាពរួចពួកគេបានត្រលប់មកស្រុកកោះធំវិញ។

​ក្រោយសមត្ថកិច្ចចាប់ខ្លួនបាន ជនសង្ស័យ និងវត្ថុតាង​ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ​ ដេីម្បីចាត់ការទៅតាមនីតិវិធី៕

អត្ថបទ៖តាខ្មៅ

Share.