Ken Theeradej ដៃ​គូ​សម្ដែង​ដ៏​ស្អិត​ល្មួត​និង​ស៊ី​សង្វាក់គ្នា​របស់​តារា​ចម្រៀង​ស្រី​ Anne Thongprasom ដែល​ធ្លាប់​បាន​សាង​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​ទាំង​នៅ​ក្នុង​ប្រទេស​ថៃ​ និង​កម្ពុជា​កាល​ពី​ឆ្នាំ​ ២០០៨ តាម​រយៈ​រឿង​ភាគ​ «Sawan Biang»«ឋានសួគ៌​លម្អៀង​» បាន​បាត់​មុខ​ពី​កញ្ចក់​ទូរទស្សន៍​មួយ​រយៈ​​ ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មាន​ក្ដី​នឹក​រលឹក​ចំពោះ​លោក​​យ៉ាង​ខ្លាំង​ ប៉ុន្តែ​​នៅ​ពេល​នេះ​ អ្នក​គាំទ្រ​ជិត​បាន​ទស្សនា​រឿង​ភាគ​ថ្មី​របស់​លោក​ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ​។​​

«รักนิรันดร์จันทรา» ឬ មាន​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ហៅ​ថា​ «Love Under The Moonlight» គឺ​ជា​​រឿង​ភាគ​ថ្មី​ ដែល​​តារា​សម្ដែង​វ័យ​ ៤៣​ ឆ្នាំ​រូប​នេះ​ សម្ដែង​ជា​តួ​ឯក​ប្រុស​ ចាប់​ដៃ​គូ​ជាមួយ​នឹង​តួ​ឯក​ស្រី​ Ice Preechaya ត្រៀម​ដាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៣​ ថៃ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។​

គ្រាន់​តែ​វីដេអូ​​ផ្សព្វផ្សាយ​ខ្លី​​របស់​រឿង​នេះ​ បាន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ចាប់​ផ្ដើម​ជ្រួល​ច្រាល​នឹង​ចង់​ដឹង​សាច់​រឿង​លម្អិត​កាន់​តែ​ខ្លាំង​ ព្រោះ​តាម​ការ​សន្មត​ តួ​ឯក​ប្រុស​ដែល​ជា​អ្នក​​ជំនួញ​​ធំ​ អាច​ជា​បិសាច​ជញ្ជក់​ឈាម​ដែល​មាន​អាយុ​រាប់រយ​ឆ្នាំ​ (ជីវិត​អមតៈ​) ​បាន​ជួប​ជាមួយ​នឹង​នារី​ម្នាក់​ដែល​មាន​មុខ​ដូ​ច​នឹង​នារី​ដែល​ គេ​ស្រលាញ់​ (​អាច​ជា​ព្រលឹង​ចាប់​ជាតិ​ថ្មី)។

រឿង​រ៉ាវ​​នឹង​ទៅ​ជា​បែបណា​ទៀត​នោះ​ អ្នក​ទស្សនា​នៅ​​មិន​ទាន់​ដឹង​ទេ​ ក៏​ប៉ុន្តែ​បើ​មើល​ពី​​​វត្តមាន​តារា​សម្ដែង​ក្នុង​រឿង​នេះ​​អាច​និយាយ​បាន​យ៉ាង​ងាយ​ថា​ ​​រឿង​នេះ​ជា​រឿង​មួយ​ដែល​អ្ន​ក​ទស្សនា​មិន​គួរ​មើល​រំលង​នោះ​ទេ​។

ទស្សនា​ ឈុត​ខ្លី​ ពី​រឿង​ភាគ​ «Love Under The Moonlight» ខាង​ក្រោមនេះ​៖

Telegram-Troryorng
Share.