ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ ថ្ងៃទី២ នៃការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ ថ្ងៃទី១៧ ខែធ្នូ ម្សិលមិញបន្ទាប់ពីបញ្ចប់ការប្រកួតលើវិញ្ញាសាចំបាប់សេរីនារី១០ប្រភេទទម្ងន់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយអត្តពលិកវៀតណាមដណ្តើមបានមេដាយមាស ៨គ្រឿង និងមេដាយប្រាក់២គ្រឿង។ ឥណ្ឌូណេស៊ី បន្តរកបានមេដាយមាស២គ្រឿង ប្រាក់៤ សំរឹទ្ធ១ ខណៈម្ចាស់ផ្ទះកម្ពុជារកបានមេដាយប្រាក់២ និងសំរឹទ្ធ ៥។

ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ ថ្ងៃទី១ ការប្រកួតចំនួន ១០វិញ្ញាសា ដោយអត្តពលិករបស់កម្ពុជា ដណ្ដើមបានមេដាយសរុប ៦គ្រឿង (មាស ១ និងសំរឹទ្ធ ៥) ខណៈវៀតណាម ដណ្ដើមបានមេដាយច្រើនជាងគេ ១០គ្រឿង (មាស ៤ និងប្រាក់៦)។

តារាងមេដាយថ្ងៃទី១ និងថ្ងៃទី២ នៃការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២៖

តាមរយៈការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ មានកីឡាករ កីឡាការនី ចំនួនជាង១៩០នាក់ មកពី ១៧ប្រទេសក្នុងនោះមានអត្តពលិកនៃបណ្ដាប្រទេសអាស៊ាន ដែលត្រូវចូលរួមប្រកួតចំនួន ៧ប្រទេសរួមមានម្ចាស់ផ្ទះកម្ពុជា ឡាវ សិង្ហបុរី ឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ និងវៀតណាម ក្នុងវិញ្ញាសាដាក់ឲ្យប្រកួត មានដូចជា៖ វិញ្ញាសាក្រិចកូរ៉ូម៉ាំង១០ប្រភេទទម្ងន់, ចំបាប់សេរីនារី ១០ប្រភេទទម្ងន់ និងចំបាប់សេរីបុរស ១០ប្រភេទទម្ងន់។


ថ្ងៃនេះគឺជាថ្ងៃចុងក្រោយនៃការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ កុំភ្លេចចូលរួមឲ្យបានច្រើនកុះករ ដើម្បីគាំទ្រ កីឡាករ កីឡាការិនីយើង ក្នុងការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ ដែលវគ្គផ្តាច់ព្រ័ត្ត នៅថ្ងៃចុងក្រោយនេះ នឹងចាប់ផ្តើមនៅវេលាម៉ោង ៤ល្ងាច ក្នុងសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕

Share.