សិល្បៈជាតិ៖ ជាការប្រកាសផ្លូវការ Miss Grand Cambodia 2023 Official ត្រូវបានគ្រប់គ្រងដោយនាយកប្រតិបត្តិថ្មីគឺ អ្នក​ស្រី ​អ៊ឹម សុគន្ធា ដែលជាអតីតតារាសម្ដែង និងអគ្គនាយិការក្រុមហ៊ុន HK7 Beauty Care។ ការប្រកាសនេះបានធ្វើឡើងនៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២២ លើទំព័រហ្វេសប៊ុកផេកថ្មីជា Official។

ជាការកត់សម្គាល់ មួយរយៈចុងក្រោយនេះ អ្នក​ស្រី ​អ៊ឹម សុគន្ធា បានចូលរួមយ៉ាងសកម្មតាមរយៈសកម្មភាពឧបត្ថមគាំទ្រជាមួយនឹងកម្មវិធីប្រកួតសម្រស់លំដាប់អន្តរជាតិធំមួយគឺ Miss Universes Cambodia និងបន្តជាដៃគូសំខាន់ក្នុងកម្មវិធីប្រកួតបវរកញ្ញាដ៏អស្ចារ្យគឺ Miss Grand Cambodia។ អ្នកស្រីបានធ្វើឱ្យអ្នកគាំទ្រវិស័យបវរកញ្ញាពេញចិត្តចំពោះសកម្មភាពរបស់អ្នកស្រី។

អ្នកស្រី អ៊ឹម សុគន្ធា ធ្លាប់បានលើកឡើងថា ការចូលខ្លួនក្នុងសកម្មភាពលើកស្ទួយនូវវិស័យសិល្បៈ ពិសេសនោះគឺ វិស័យបវរកញ្ញានេះដែលអាចនិយាយបានថាជាវេទិការប្រកួតប្រជែងសម្រស់លំដាប់អន្តរជាតិនោះគឺជាផ្នែកមួយដែលអ្នកស្រីតែងតែសម្លឹងមើលឃើញជាយូរមកហើយ ហើយសព្វថ្ងៃអ្នកស្រីក៏អាចមានលទ្ធភាពគ្រប់គ្រាន់ដើម្បីជួយជ្រោមជ្រែងក្នុងវិស័យនេះ។

យ៉ាងណាមិញ មេ​ថ្មី​ Miss​ Grand​ Cambodia​ ដែលចូលមកជំនួស​ លោក​ អ៊ិន សុភិន បង្ហាញ​គោល​ជំហរ​ធំ​ចំនួន​៣​យ៉ាង​ម៉ឺងម៉ាត់​គឺ ការប្រកួតត្រូវដោយកិត្តិយស មោទកភាពវប្បធម៌។ « អគុណ​អ្នកគាំទ្រ ដោយក្ដីគោរព និង ស្រលាញ់ យើងខ្ញុំនឹងនាំមកជូននូវកម្មវិធីប្រកួតប្រកបដោយកិត្តិយស,មោទនភាព,វប្បធម៌ ។ ជាពិសេស ភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា #ប្រជាជនកម្ពុជាខ្ញុំស្រឡាញ់» ។ នេះបើការបញ្ជាក់នៅលើហ្វេសប៊ុក Miss Grand Cambodia 2023 ផ្លូវការថ្មី។

ជាមួយគ្នានេះដែរ គេក៏បានឃើញអ្នកគាំទ្រវិស័យប្រកួតបវរកញ្ញា Miss​ Grand​ Cambodia​ ចូលរួមអបអរគាំទ្រចំពោះវត្តមានថ្មីរបស់មេស្ថាប័ន ហើយគ្រប់គ្នារំពឹងទុកថា អ្នកស្រី ​អ៊ឹម សុគន្ធា នឹងនាំអ្វីដែលថ្មីប្លែកមកសម្រាប់បេក្ខភាពបវរកញ្ញាដែលចូលប្រកួតនៅឆ្នាំថ្មីនេះ។

សាវតាររបស់ អ្នកស្រី អ៊ឹម សុគន្ធា ត្រូវបានគេស្គាល់ថា ជាអតីតតារាសម្ដែងដែលវិវឌ្ឍន៍ខ្លួនមកក្លាយជាតារាលក់ផលិត Online ជួរមុខប្រចាំប្រទេសកម្ពុជាដែលមានក្រុមហ៊ុន HK7 Beauty care នៅក្នុងដៃ។ អ្នកស្រីជាភរិយារបស់ម្ចាស់ហាងលក់សម្លៀកបំពាក់ Rayuth Fashion ដែលធ្លាប់មានឈ្មោះជួយគាំទ្រនិងផ្ដល់សម្លៀកបំពាក់ដល់តារាសិល្បៈជាច្រើនដួង។ ក្រៅពីមានកេរ្តិ៍ឈ្មោះបោះសម្លេងជាមួយនឹងអាជីវកម្មកំពុងទទួលបានភាពជោគជ័យ អ្នកស្រីត្រូវបានគេចាត់ថាទុកជាស្ត្រីមួយរូបដែលមានសម្រស់ស្អាតផូផង់ទាំងព្រម ពិសេសក្នុងការរៀបចំខ្លួនគឺលេចធ្លោខ្លាំង និងទាក់ទាញសឹងតែគ្រប់ពេលវេលាគ្រប់កម្មវិធី រហូតមានអ្នកលាន់មាត់ថា បើទោះអាយុជាងសែរទៅហើយតែសម្រស់វិញមិនចាញ់បវរកញ្ញាឡើយ។

Share.