នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតបើកឆាកពូល​ A ពានរង្វាន់​ AFF Mitsubishi Electric Cup 2022 រវាងក្រុមជម្រើសជាតិកម្ពុជា ទល់នឹងហ្វីលីពីន វេលាម៉ោង ៥:០០ នាទីរសៀល នៅពហុកីឡដ្ឋានមរតតេជោ នៅថ្ងៃទី២០ ខែធ្នូ ស្អែកនេះ។

លោក Josep Ferré Ybarz គ្រូ​បង្វឹក​របស់ក្រុមជម្រើសជាតិហ្វីលីពីន ដែលមានរហស្សនាម Azkals បានថ្លែងដូច្នេះថា៖«លើកដំបូងរបស់ខ្ញុំក្នុងនាមជាគ្រូបង្វឹកហ្វីលីពីន ពោលគឺខ្ញុំមានពេលតែ២សប្តាហ៍ប៉ុណ្ណោះ ហើយសាកស្រមៃមើលថាវាគឺជាពេលដ៏អស្ចារ្យសម្រាប់ខ្ញុំ ហើយខ្ញុំនឹងព្យាយាមធ្វើឱ្យអស់ពីសមត្ថភាព»។

«ចំពោះក្រុមជម្រើសជាតិ ពួកគេគ្រោះថ្នាក់ណាស់ ជាពិសេសល្បឿនលឿនណាស់ ជាមួយសក្តានុពលក្នុងការអភិវឌ្ឍន៍នាពេលអនាគត ដូច្នេះពួកគេនឹងធ្វើឱ្យយើងមានបញ្ហាច្រើន។ ប៉ុន្តែយើងត្រូវតែត្រៀមខ្លួនសម្រាប់រឿងទាំងអស់នេះ ដោយយើងបានហ្វឹកហាត់ក្នុងកម្រិតល្អមួយ ធ្វើឲ្យខ្ញុំ​មាន​ទំនុក​ចិត្ត»។

«យើងអាច និយាយពីលទ្ឋផលការប្រកួតមុនៗបាន ប៉ុន្តែនៅពេលដែលបាល់ចាប់ ផ្តើមលេង គ្រប់យ៉ាងសុទ្ធតែអាចកើតឡើង។ កីឡាកររបស់យើងកំពុង ផ្តោតអារម្មណ៍ខ្លាំង វាធ្វើអោយខ្ញុំរំភើបនិងជឿទុកចិត្តលើពួកគេ»។

មុនប៉ះគ្នាក្រុមទាំងពីរក៏មានប្រកួតមិត្តភាពអន្តរជាតិកម្តៅសាច់ដុំផងដែរ ដោយក្រុមជម្រើសជាតិហ្វីលីពីន បានប្រកួតចាញ់វៀតណាម ក្នុងលទ្ធផល ១-០ ខណ:កម្ពុជា ចាញ់ម៉ាឡេស៊ី ក្នុងលទ្ធផល ៤-០៕

Share.