ព្រះសីហនុ៖ ម៉ូតូ២គ្រឿងប្រលះគ្នានៅត្រង់ចំនុចផ្លូវរ៉ា កែងនឹងផ្លូវសេតេ ទាំងកណ្តាលអាធ្រាត្រ បណ្តាលឲ្យបុរសជនជាតិចិនម្នាក់បានស្លាប់ភ្លាមៗ និងបុរសជនជាតិខ្មែរម្នាក់ទៀតរបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោងជិត១២យប់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ស្ថិតត្រង់ចំនុចផ្លូវរ៉ា កែងនឹងផ្លូវសេតេ ដែលស្ថិតនៅតាមផ្លូវអូរ៣ សង្កាត់៤ក្រុងព្រះសីហនុ ហេតុការណ៍នេះកើតឡើងនៅ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ សុទ្ធតែប៉ះពាល់ខ្លាំងត្រង់ក្បាលដូចគ្នាទាំងពីរនាក់ ក្រាន់តែម្នាក់ស្លាប់ភ្លាមៗ នឹងម្នាក់ទៀតរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យ។ ក្រោយកើតហេតុសមត្ថកិច្ចបានដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែង រួចបានយកម៉ូតូទាំងពីរគ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល​ប៉ុស្ត៍​ដើម្បីរងចាំដោយស្រាយគ្នានៅពេលក្រោយ។ចំណែកសពជនរងគ្រោះត្រូវបានពក់ជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ ព្រះសីហនុ

ia
Share.