ក្រុម​បាល់ទាត់​បែលហ្សិក និង​ក្រុម​ហុល្លង់ សុទ្ធ​តែ​រក​បាន​៦ពិន្ទុ​មុន​គេ​ ក្រោយ​ប្រកួត​បាន​២លើក​រៀងៗខ្លួន មក​នេះ​ក្នុង​ពានរង្វាន់​បាល់ទាត់​ជើង​ឯក​ទ្វីប​អឺរ៉ុប UEFA Euro 2020 ហើយ​ដណ្តើម​បាន​កៅអី​ទៅ​លេង​វគ្គ​១៦ក្រុម​ចុងក្រោយ​ផង​ដែរ។

បែលហ្សិក ជាមួយ​ដាណឺម៉ាក

សរុប​លទ្ធផល​ប្រកួត​យប់​ថ្ងៃ​ព្រហស្បតិ៍ មាន៖
-ដាណឺម៉ាក ១-២ បែលហ្សិក
-អ៊ុយក្រែន ២-១ កោះ​ម៉ាសេដូនា​ខាង​ជើង
-ហុល្លង់ ២-០ អូទ្រីស

សម្រាប់​ប្រកួត​ចុងក្រោយ​នៅ​ក្នុង​ពូល B នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២១ មិថុនា ២០២១ ដោយ​៖
-រុស្ស៊ី ប៉ះ ដាណឺម៉ាក
-ហ្វាំងឡង់ ប៉ះ​បែលហ្សិក

ហុល្លង់ ជាមួយអូទ្រីស

ចំណែក​ប្រកួត​ចុងក្រោយ​នៅ​ក្នុង​ពូល C នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២១ មិថុនា ២០២១ ដោយ​៖
-កោះម៉ាដូនា​ខាង​ជើង ប៉ះ​ ហុល្លង់
-អ៊ុយក្រែន ប៉ះ អូទ្រីស

អត្ថបទពាក់ព័ន្ធ៖UEFA Euro៖អ៊ីតាលី មាន​ឈ្មោះ​ឡើង​ទៅ​​វគ្គ​១៦ក្រុម​ចុងក្រោយ បាន​មុន​គេ

ចំណែក​កម្មវិធី​ប្រកួត​នៅ​យប់​ថ្ងៃ​សុក្រ នេះ​វិញ៖
-ស៊ុយអែត ប៉ះ ស្លូវ៉ាគី ម៉ោង​៨យប់
-ក្រូអាត ប៉ះ ឆែក ម៉ោង​១១យប់
-អង់គ្លេស ប៉ះ ស្កុតឡែន ម៉ោង​២យប់

ពានរង្វាន់ UEFA Euro 2020 ​រៀបចំ​ឡើង​នៅ​១១​ប្រទេស​ផ្សេង​គ្នា​ដោយ​សារ​តែ​ស្ថានភាព​កូវីដ-១៩ ចាប់​ពី​ថ្ងៃ​ទី១១ខែ​មិថុនា ដល់​ថ្ងៃ​ទី១១ ខែកក្កដា ឆ្នាំ​២០២១ មាន​២៤ក្រុម​ចូលរួម​ចែក​ជា​​៦ពូល ក្នុង​១ពូល​មាន​៤ក្រុម។ ក្រុម​ទាំង​អស់​ចម្រាញ់​យក​១៦ក្រុម​ចុងក្រោយ​ឡើង​ទៅ​វគ្គ​បន្ត ហើយ​ប្រកួត​គ្នា​ជម្រុះ​រហូត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ៕

Telegram-Troryorng
Share.