សិល្បៈជាតិ៖ សារព័ត៌មានត្រយងបានទទួលដំណឹងមកនាពេលថ្មីៗនេះថា ម្ចាស់​បទ ចម្ប៉ា​ប៉ោយប៉ែត បានទទួលមរណភាព​ ដោយសារគាំងបេះដូង​ កាលពីថ្ងៃសៅរ៍ទី​១៧ ខែធ្នូ​ ឆ្នាំ២០២២​។

តាមការបញ្ជាក់ពីក្រុមព្រះសូរិយា បានលម្អិតថា លោកស្រី​ ផ្លុង​ រិទ្ធី​ បានផ្ដល់ដំណឹងពីសហរដ្ឋអាមេរិកមកថា​ លោក​ រ៉ម​ រ៉ឺន អតីតតារាចម្រៀងទសវត្ស៨០​ និងជាម្ចាស់​បទ ចម្ប៉ា​ប៉ោយប៉ែត បានទទួលមរណភាព​កាលពីថ្ងៃ​សៅរ៍​ ទី​១៧​ ខែធ្នូ​ ឆ្នាំ២០២២ សហរដ្ឋអាមេរិច​ ត្រូវ​និងថ្ងៃ​អាទិត្យ​ ទី​១៨​ ខែធ្នូ​ ឆ្នាំ២០២២​ វេលាម៉ោង​ ៤​រសៀល​ម៉ោងនៅប្រទេសកម្ពុជា​ ក្នុងជន្មាយុ៦៧ឆ្នាំ​ ដោយសារជំងឺគាំងបេះដូង​។

លោក​ រ៉ម​ រ៉ឺន​ ជា​អតីត​តារា​ចម្រៀង​ដ៏ល្បី​ល្បាញ ក្នុងទសវត្ស៨០​ និង៩០​។​ លោកមានស្រុកកំណេីតនាទឹកដីខេត្តបាត់ដំបង​ធ្លាប់ជាដៃគូចម្រៀងដ៏ជិតស្និទ្ធជាមួយលោកស្រី​ ឡឹម​ វណ្ណារី​ , លោកស្រី​ ឆោម​ ឆវិន​ , លោកស្រី​ សុខ​ សុខុមជាដេីម។ លោកជា​អ្នកសិល្បៈ​ដ៏ឆ្នើម​មួយរូប​ ពហុជំនាញ​ ច្រៀង​សម័យ​ ច្រៀង​បុរាណ​ ច្រៀង​ប្រពៃណី​ ច្រៀង​ចាប៉ី​ អាយ៉ៃ​ ចេះលេង​ឧបករណ៍​ភ្លេង​ជាច្រើន​ទៀត។

យើងសូមឧទ្ទិស​ដល់​ដួងវិញ្ញាណ​ក្ខន្ធ​របស់​លោក​ រ៉ម រ៉ឺន​ អញ្ជេីញទៅ​កាន់​សុគតិភព​កុំ​បី​ឃ្លៀងឃ្លាត​ឡើយ។

Share.