សិល្បៈជាតិ​៖ អ្នកគាំទ្រទាំងអស់ពិតជាសម្ដែងក្ដីត្រេកអរជាខ្លាំងចំពោះបេក្ខភាពតំណាងកម្ពុជាគឺលោក ហ៊ាប ស៊ាងហ៊ុយ ទទួលបានតំណែង 2nd RUNNER UP ឈ្នះពានរង្វាន់ពីឈុត « សម្បត្តិមនុស្សជាតិ » ជាឈុត BEST NATIONAL COSTUME ក្នុងកម្មវិធី Mister Friendship International 2022។

បើទោះជាមិនបាននៅក្នុង TOP Mister Friendship International 2022 តែបេក្ខភាពតំណាងប្រទេសកម្ពុជារូបនេះក៏បាននាំយកនៅឈុតដែលតំណាងប្រទេសជាតិទៅបង្ហាញ និងជាពិសេសក៏បាននូវ « ចាបុីដងវែង » ដែលជាឧបរកណ៍បុរាណដ៏វិសេសឥតកាត់ថ្លៃបានសម្ញែងនៅលេីឆាកអន្តរជាតិ។

ឈុតតំណាងជាតិ « សម្បត្តិមនុស្សជាតិ » ត្រូវបានរចនាម៉ូដដោយលោក ថៃ សាន ជាសិល្បករគំនូរបុរាណម្នាក់ដែលមានស្នាដៃប្រណីតភាពខ្លាំងលើក្បាច់បុរាណខ្មែរ។ លោកបានឱ្យអត្ថន័យឈុតនេះយ៉ាងដូច្នោះ៖ «ជីវិតវប្បធម៌មនុស្សជាតិខ្មែរ និងតន្ត្រីខ្មែរ ថ្វីត្បិតតែមានវាសនាអភ័ព្វ ក្នុងរបបស្បៃខ្មៅងងឹត របបប្រល័យពូជសាសន៍​របប​យង់​ឈ្នង​ពលពត អ្វីៗគ្រប់យ៉ាងស្ទើរធ្លាក់ដល់សូន្យ មរតកវប្បធម៌ខ្មែរជាច្រើន បានបន្សល់ពីរបបនេះ មិនថាជីវិតមនុស្ស​ បានតស៊ូរហូតទទួលបានថ្ងៃកំណើតទីពីរ ថ្ងៃ០៧ មករា »។

លោកបន្តថា «ខ្មែរមានជំនឿថា គ្រប់យ៉ាងនៃមរតកដូនតា តែងមានព្រលឹងនិង ទេពថែរក្សា ឧបករណ៍តន្ត្រីចាបុីដងវែងខ្មែរ ជាឧបរណតន្ត្រី ដែលមានសូរសៀង ដាស់តឿនអប់រំកុលបុត្រប្រុសស្រី នៃរសនិយមជាខ្មែរ ។ ចាបុីដងវែងខ្មែរ ជាមរតកនៃមនុស្សជាតិ ដែលអង្កការ យូនេស្គូ ( 𝗨𝗡𝗘𝗦𝗖𝗢 ) បញ្ចូលជាមរតកអរូបិយនៃមនុស្សជាតិ ក៏ដូចជាសកល »។

សូមជម្រាបថា លោកគ្រូពេទ្យរូបសង្ហា ហ៊ាប ស៊ាងហ៊ុយ បានតំណាងឱ្យកម្ពុជាចូលរួមប្រកួត Mister Friendship International នៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២២ រហូតដល់ ថ្ងៃទី ១៩ ខែធ្នូ ២០២២នេះនៅខេត្តខនកែន ប្រទេសថៃ។

Share.