សិល្បៈ​ជាតិ​៖ ថ្មីៗ​ក្ដៅ​ៗ​តារា​សម្ដែង​ពីរ​ដួង​ដែល​កំពុង​តែ​មាន​កេរ្តិ៍​ឈ្មោះ​បោះ​សំឡេង​និង​ជា​ទីពេញ​និយម​សម្រាប់​ទស្សនិកជន​ដែល​និយម​ទស្សនា​រឿង​ភា​គ​ខ្មែរ​ ទើប​តែ​បណ្ដើរ​គ្នា​​យ៉ាង​​ត្រសង​ទៅ​ទទួល​ពាន​រង្វាន់​ប្រចាំ​ឆ្នាំ​ដ៏​ធំ​ចំនួន​៣ ​នា​ប្រទេស​ថៃ​។

ខាត់​ វ៉ៃហាំង និង​ ស៊ីន​ យូប៊ីន តួ​ឯក​ប្រុស​ស្រី​​ពី​ភាពយន្ត​ភាគ​ «លួច​ស្នេហ៍​គូ​ដណ្ដឹង​» បាន​បណ្ដើរ​គ្នា​ទៅ​ទទួល​ពាន​រង្វាន់​​ ​បុគ្គល​និង​អង្គភាពឆ្នើម​​ពាក់ព័ន្ធ​នឹង​ឌីជីថល​ក្នុង​ប្រទេស​ថៃ ​លើក​ទី​៤​ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ​ នា​ទី​ក្រុង​បាង​កក​។ ពាន​រង្វាន់​៣​ ដែល​​តារា​សម្ដែង​ឈាន​មុខ​​ទាំង​ពីរ​ទទួល​បាន​មាន​៖ វ៉ៃ ហាំង​ ទទួល​បាន​ពាន​រង្វាន់​​ តួ​ឯក​ប្រុសនិរន្តន៍​​ ស៊ីន យូប៊ីន ទទួល​បាន​ពានរង្វាន់​តួ​ឯក​ស្រី​និរន្តន៍​​ ចំណែក​ពាន​រង្វាន់​ដៃគូ​ឆ្នើមរបស់​ស្ថានីយ​ទូរទស្សន៍​កម្ពុជា​ប្រចាំ​ឆ្នាំ​។

ទស្សនា​រូប​ភាព​សំខាន់​ដក​ស្រង់​ចេញ​ពី​ក្នុង​កម្មវិធី​ បង្ហោះ​ចែក​រំលែក​នៅ​លើ​ហ្វេសប៊ុក​របស់​ Khat Vaihiang ខាង​ក្រោម​ :

Share.