គោព្រៃកម្ពុជា នឹងប្រើប្រាស់ពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់ព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ដ៍ធំប្រចាំតំបន់អាស៊ាន AFF Mitsubishi Electric Cup 2022 ឬ AFF Championship 2022 នឹងចាប់ផ្ដើមនៅថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។

កីឡដ្ឋានទាំង ១០ ប្រចាំតំបន់អាស៊ាន ដែលនឹងត្រូវប្រើប្រាស់មានដូចជា៖

១.ពហុកីឡដ្ឋានជាតិមរតកតេជោរបស់ក្រុមជម្រើសជាតិកម្ពុជា ដែលអាចផ្ទុកអ្នកគាំទ្របាន ៦០,០០០នាក់

២.កីឡដ្ឋាន Gelora Bung Karno របស់ឥណ្ឌូនេស៊ី ដែលអាចផ្ទុកអ្នកគាំទ្របាន ៧៧,១៩៣នាក់

៣.កីឡដ្ឋាន Thammasat របស់ថៃ ដែលអាចផ្ទុកអ្នកគាំទ្របាន ២៥,០០០នាក់

៤.កីឡដ្ឋាន Kuala Lumpur របស់ម៉ាឡេស៊ី ដែលអាចផ្ទុកអ្នកគាំទ្របាន ១៨,០០០នាក់


៥.កីឡដ្ឋាន Rizal Memorial របស់ហ្វីលីពីន ដែលអាចផ្ទុកអ្នកគាំទ្របាន ១២,០០០នាក់

៦.ពហុកីឡដ្ឋានជាតិ Bukit Jalil របស់ម៉ាឡេស៊ី ដែលអាចផ្ទុកអ្នកគាំទ្របាន ៨៧,៤១១នាក់

៧.ពហុកីឡដ្ឋានជាតិ My Dinh របស់វៀតណាម ដែលអាចផ្ទុកអ្នកគាំទ្របាន ៤០,១៩២នាក់

៨.កីឡដ្ឋាន New Laos National របស់ឡាវ ដែលអាចផ្ទុកអ្នកគាំទ្របាន ២៥,០០០នាក់

៩.កីឡដ្ឋាន Thuwunna របស់មីយ៉ាន់ម៉ា ដែលអាចផ្ទុកអ្នកគាំទ្របាន ៣២,០០០នាក់

១០.កីឡដ្ឋាន Jalan Besar របស់សឹង្ហបុរី ដែលអាចផ្ទុកអ្នកគាំទ្របាន ៦,០០០នាក់

ពានរង្វាន់ជើងឯកបាល់ទាត់បុរសប្រចាំតំបន់អាស៊ាន បង្កើតឡើងដំបូងតាំងពីឆ្នាំ ១៩៩៦ មកម៉្លេះ ដោយប្រកួតរាល់២ឆ្នាំម្តង ស្របពេលដំបូងឡើយប្រើឈ្មោះជាAFF Tiger Cup រហូតដល់ឆ្នាំ២០០៤ ក៏ប្តួរឈ្មោះទៅជា AFF Suzuki Cup វិញម្តង និងចុងក្រោយចាប់ពីឆ្នាំ២០២២ តទៅប្រើឈ្មោះជាAFF Mitsubishi Electric Cup វិញម្តង។

គួរបញ្ជាក់ផងដែរថាក្រុមជម្រើសជាតិថៃ ជាក្រុមឈ្នះជើងឯកពានរង្វាន់បុរសប្រចាំតំបន់អាស៊ាន នេះបានច្រើនជាងគេ រហូតដល់ទៅ៦លើក ហើយសិង្ហបុរី ឈ្នះបាន៤លើក វៀតណាម ឈ្នះ២លើក និងម៉ាឡេស៊ី ឈ្នះបាន១លើក។ សម្រាប់ក្រុមឥណ្ឌូណេស៊ី ជាក្រុមឡើងវគ្គផ្ដាច់ព្រ័ត្របានច្រើនជាងគេរហូតដល់៦លើក តែបរាជ័យរហូត៕

Share.