សិល្បៈជាតិ៖ ថ្មីៗនេះស្រាប់តែតារាចម្រៀងស្រីជើងចាស់ ឆៃលី ដាឡែន ចេញមុមកទម្លាយប្រកាសប្រាប់មហាជនថា បច្ចុប្បន្នអ្នកនាងប្ដូរចិត្តមកស្រលាញ់ស្រីៗគ្នាឯងវិញម្ដង។ ការទម្លាយមូលហេតុពិត ចំពេលដែលអ្នកនាងបានចូលរួមនៅក្នុងកម្មវិធី «ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍» ដែលមានសិល្បករជាច្រើនចូលរួម។

អ្នកមេម៉ាយ ឆៃលី ដាឡែន បានលើកហេតុផលថា កាលពីមុនអ្នកនាងទទួលរងនូវភាពឈឺចាប់ មិនសូវទទួលបានភាពកក់ក្ដៅពីស្វាមីនោះទេ ជាមូលហេតុធ្វើឱ្យអ្នកនាងបែកបាក់គ្រួសារ និងបន្សល់ទុកនូវកូនមួយជាទ្រព្យជាប់ទ្រូង។ អ្នកនាងថា ការឈឺចាប់ទាំងអស់នោះបានបង្រៀនឱ្យអ្នកនាងខ្លាចមនុស្សប្រុស ហើយសុខចិត្តស្ពាយឈ្មោះជាអ្នកមេម៉ាយមកទល់សព្វថ្ងៃ។

សម្រាប់ ឆៃលី ដាឡែន បានប្រកាសនៅពេលនេះថា មិនរារែកចិត្តនោះទេ នៅពេលចំហរឱ្យចំៗថា ខ្លួនបានស្រឡាញ់មនុស្សស្រីគ្នាឯង។ អ្នកនាងថា ទំនាក់ទំនងស្នេហារបស់អ្នកនាងកើតឡើងជាយូរមកហើយ គ្រាន់តែអ្នកសិល្បៈមួយចំនួនមិនបានដឹង។ នៅពេលនៅក្បែរមនុស្សស្រីដែលជាដៃគូស្នេហាថ្មី ឆៃលី ដាឡែន ទទួលស្គាល់ថាខ្លួនទទួលបាននូវភាពកក់ក្ដៅជាងមនុស្សប្រុស ជាពិសេសការព្រួយបារម្ភយកចិត្តទុកដាក់គ្រប់ពេល។

អ្នកមេម៉ាយ ឆៃលី ដាឡែន ហ៊ានសារភាពមិនលាក់លៀមតទៅទៀតថា អ្នកនាងនាពេលបច្ចុប្បន្ននេះ គ្មានអារម្មណ៍ស្នេហាជាមួយមនុស្សប្រុសទៀតទេ អ្នកនាងចូលចិត្តសម្លឹងមើលមនុស្សស្រីដែលមានរាងស្អាត ដើមទ្រូងធំ ព្រះកន្ធីងណែនអីជាដើម។ អ្នកនាងថា អ្នកនាងមិនខ្វល់ពីសម្ដីរិះគន់របស់អ្នកដទៃនោះទេ សំខាន់ឱ្យតែអ្នកនាងនិងដៃគូរស់នៅមានក្ដីសុខជាងមុន។

ក្រោយការចេញមុខប្រកាសបែបនេះ គេឃើញមានសិល្បករ និងជាពិសេសក្រុមអ្នកគាំទ្រស្រឡាញ់ភេទដូចគ្នា ចូលរួមអបអរអ្នកនាង ចំពោះភាពក្លាហ៊ានចេញមុខលាតត្រដាងប្រកាសបែបនេះ៕

Share.