ក្រុមជម្រើសជាតិថៃ ម្ចាស់ជើងឯកពានរង្វាន់បុរសប្រចាំតំបន់អាស៊ានច្រើនជាងគេ៦សម័យកាល បានយកឈ្នះប្រ៊ុយណេ ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៥-០ នៅកីឡដ្ឋាន Kuala Lumpur ពូល A នៃពានរង្វាន់ AFF Mitsubishi Electric Cup 2022 ឬ AFF Championship 2022។

ខណ:កម្ពុជា ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Keisuke Honda បានបំបែកកំណត់ត្រាថ្មី បន្ទាប់ពីចាយពេលជិតពីរទសវត្សទើបអាចបំបែកបាន ក្រោយឈ្នះហ្វីលីពីន ក្នុងលទ្ធផល ៣-២ នាល្ងាចថ្ងៃទី២០ ខែធ្នូ។

យ៉ាងណាមិញជ័យជម្នះនេះជួយឲ្យក្រុមជម្រើសជាតិថៃ របស់លោក Alexandré Pölking ឡើងទៅឈរកំពូលតារាងពូល A បណ្តោះអាសន្ន៖
1.ថៃ ៣ពិន្ទុ
2.កម្ពុជា ៣ពិន្ទុ
3.ឥណ្ឌូនេស៊ី មិនទាន់ប្រកួត
4.ហ្វីលីពីន សូន្យពិន្ទុ
5.ប្រ៊ុយណេ សូន្យពិន្ទុ។

ទស្សនាវីដេអូហាយឡាយកម្ពុជា ប៉ះហ្វីលីពីន៖

ទស្សនាវីដេអូហាយឡាយថៃ ប៉ះប្រ៊ុយណេ៖

ចំពោះកាលវិភាគប្រកួតរបស់ក្រុមគោព្រៃកម្ពុជា មាន៖
១. កម្ពុជា ៣-២ ហ្វីលីពីន ថ្ងៃទី២០ ខែធ្នូ វេលាម៉ោង ៥:០០នាទីល្ងាច ក្នុងពហុកីឡដ្ឋានជាតិមរកតតេជោ រាជធានីភ្នំពេញ
២. កម្ពុជា ជួប ឥណ្ឌូនេស៊ី ថ្ងៃទី២៣ ខែធ្នូ វេលាម៉ោង ៤:៣០នាទីល្ងាច ក្នុងពហុកីឡដ្ឋាន Gelora Bung Kamo Stadium ទីក្រុង Jakarta
៣. កម្ពុជា ជួប ប្រ៊ុយណេ ថ្ងៃទី២៩ ខែធ្នូ វេលាម៉ោង ៥:០០នាទីល្ងាច ក្នុងពហុកីឡដ្ឋានជាតិមរកតតេជោ រាជធានីភ្នំពេញ
៤. កម្ពុជា ជួប ថៃ ថ្ងៃទី០២ ខែមករា វេលាម៉ោង ៧:៣០នាទីយប់ ក្នុងពហុកីឡដ្ឋាន Thammasat Stadium ខេត្ត Pathum Thani៕

Share.