សិល្បៈអន្តរជាតិ៖ រឿងរ៉ាវរសើបរបស់ Kylian Mbappe លើកនេះមិនមែនជាការចាប់អារម្មណ៍លើសមត្ថភាពស៊ុតបញ្ចូលទីរបស់លោកទេ តែជារឿងអាស្រូវបង្កាត់​ភ្លើង​ស្នេហ៍ជាមួយតារា​ម៉ូដែលស្រី​កែ​ភេទ​ទស្សនា​វដ្ដី​ Playboy។

ថ្មីៗនេះ សារព័ត៌មានបារាំង និងអ៊ីតាលី បានចេញផ្សាយថា ខ្សែប្រយុទ្ធ PSG​ ដែលមានវ័យ ២៤ ឆ្នាំរូបនេះ លួចបង្កាត់ភ្លើងស្នេហ៍យ៉ាងរោលរាលជាមួយនាង Ines Rau មានវ័យ ៣២ ឆ្នាំ ដែលជាតារាម៉ូដែលបានសម្រេចចិត្តកែភេទរបស់ខ្លួនឱ្យក្លាយជាមនុស្សស្រីពេញលក្ខណៈកាលពីអាយុ ១៦ ឆ្នាំ។ សព្វថ្ងៃនាងជាម៉ូដែលកែភេទដំបូងគេបានថតអាក្រាតកាយឱ្យទស្សនា​វដ្ដី​ Playboy​។

សម្រាប់ Rau បានចូលមកចាប់អាជីពថតរូបភាពស្រើបស្រាលឱ្យ Playboy ជាលើកដំបូងកាលពីឆ្នាំ 2014 ហើយក្រោយកែភេទបានសម្រេច នាងផ្ដល់កិត្តិយសឱ្យក្លាយតារាម៉ូដែលកែភេទដំបូងគេដែលបង្ហាញខ្លួននៅលើគម្របទស្សនាវដ្ដី។ បីឆ្នាំក្រោយមកទៀត ទើបនាងបានបង្ហាញខ្លួននៅលើក្របសៀវភៅរបស់ Playboy ជាលើកទីពីរ។ប៉ុន្តែនៅពេលនេះ Rau ត្រូវ​ប្រឈម​មុខ​នឹង​ការ​រិះគន់​យ៉ាង​ខ្លាំង បើទោះបីជា Playboy ព្យាយាមលើកស្ទួយលើរូបនាង។

សម្រាប់ Cooper Hefner ដែលកូនប្រុសរបស់ស្ថាបនិកទស្សនាវដ្ដី Playboy គឺលោក Hugh Hefner បានចេញមុខមកគាំទ្រ Rau កាលពីឆ្នាំ ២០១៧ ដោយសរសេរនៅលើបណ្ដាញសង្គម Twitter ថា «មនុស្សគ្រប់គ្នាគួរតែតស៊ូដើម្បីការពិត ពិភពលោកក៏បើកចំហបន្ថែមទៀត» ។

យ៉ាងណាមិញ ពាក្យចចាមអារ៉ាមដែលនិយាយពីទាក់ទងរបស់តារាម៉ូដែលស្រីកែភេទ Ines Rau ជាមួយ Kylian Mbappe គឺក្រោយពេលដែលគេបានប្រទះឃើញរូបភាពរបស់អ្នកទាំងពីរចំណាយពេលជាមួយគ្នាជិះទូកកម្សាន្តនាពេលថ្មីៗនេះ រហូតមានការបង្ហោះរូបភាពពាសពេញបណ្ដាញសង្គមនាពេលថ្មីៗនេះ។

Share.