ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Park Hang Seo បានបញ្ចេញបញ្ជីឈ្មោះកីឡាករ២៣នាក់ចុងក្រោយរបស់ក្រុមជម្រើសជាតិវៀតណាម ត្រៀមចូលរួមពានរង្វាន់ AFF Mitsubishi Electric Cup 2022។

ក្រុមជម្រើសជាតិវៀតណាម កំពុងហ្វឹកហាត់ (រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់វៀតណាម)


ខណ:ក្រុមខ្លាំងវៀតណាមនេះ នឹងត្រូវជួបឡាវ នៅថ្ងៃល្ងាចនេះ ក្នុងពហុកីឡដ្ឋាន Mỹ Đình ទីក្រុងហាន់ណូយ ប្រទេសវៀតណាម វេលាម៉ោង ៧:៣០យប់។ បញ្ជីឈ្មោះកីឡាករទាំង២៣នាក់ចុងក្រោមរួមមាន៖

អ្នកចាំទី៖

  • Tran Nguyen Manh (សមាជិកក្រុមViettel FC)
  • Dang Van Lam (សមាជិកក្រុមBinh Dinh)
  • Nguyen Van Toan (សមាជិកក្រុមHai Phong)

ខ្សែការពារ៖

  • Que Ngoc Hai (សមាជិកក្រុម SLNA)
  • Vu Van Thanh (សមាជិកក្រុម HAGL
  • Nguyen Phong Hong Duy (សមាជិកក្រុម HAGL)
  • Ho Tan Tai (សមាជិកក្រុម BInh Dinh)
  • Nguyen Thanh Binh (សមាជិកក្រុម Viettel)
  • Bui Tien Dung (សមាជិកក្រុម Viettel)
  • Doan Van Hau (សមាជិកក្រុម Ha Noi FC)
  • Bui Hoang Viet Anh (សមាជិកក្រុម Ha Noi FC)
  • Do Duy Manh (សមាជិកក្រុម Ha Noi FC)
  • Nguyen Thanh Chung (សមាជិកក្រុម Ha Noi FC)

ខ្សែបម្រើ៖

  • Chau Ngoc Quang (សមាជិកក្រុម Hai Phong)
  • Nguyen Hoang Duc (សមាជិកក្រុម Viettel)
  • Phan Van Duc (សមាជិកក្រុម SLNA)
  • Nguyen Tuan Anh (សមាជិកក្រុម HAGL)
  • Do Hung Dung (សមាជិកក្រុម Ha Noi FC)
  • Nguyen Quang Hai (សមាជិកក្រុម Pau FC )

ខ្សែប្រយុទ្ធ៖

  • Nguyen Tien Linh (សមាជិកក្រុម B. Binh Duong)
  • Nguyen Van Toan (សមាជិកក្រុម HAGL)
  • Nguyen Van Quyet (សមាជិកក្រុម Ha Noi FC)
  • Pham Tuan Hai (សមាជិកក្រុម Ha Noi FC)

ការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022 ចាប់ផ្ដើមប្រកួតកាលពីម្សិលមិញ ដោយក្រុមគោព្រៃកម្ពុជា បានយកឈ្នះក្រុមហ្វីលីពីន ក្នុងលទ្ធផល ៣-២ ជម្រើសជាតិថៃ ឈ្នះប្រ៊ុយណេ ក្នុងលទ្ធផល ៥-០។ ក្រុមវៀតណាមស្ថិតក្នុងពូល B មាន ម៉ាឡេស៊ី, សិង្ហបុរី, មីយ៉ាន់ម៉ា និង ឡាវ ខណ:ពូល A មាន ឥណ្ឌូនេស៊ី, ថៃ,កម្ពុជា , ហ្វីលីពីន និង ប្រ៊ុយណេ៕

Share.