ការប្រកួតពានរង្វាន់បាល់ទាត់ធំប្រចាំតំបន់អាស៊ាន AFF Mitsubishi Electric Cup 2022 ឬ AFF Championship 2022 ពូល B នឹងចាប់ផ្ដើមនៅថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០២២ នេះ ស្របពេលក្រុមជម្រើសជាតិមីយ៉ាន់ម៉ា នឹងត្រូវទទួលក្រុមជម្រើសជាតិម៉ាឡេស៊ី វេលាម៉ោង ៥:០០នាទីល្ងាច ក្នុងកីឡដ្ឋាន Thuwunna  ក្នុងក្រុងយ៉ាំងហ្គោន។

ដោយឡែកបើងាកមើលប្រវត្តិជួបគ្នា ៥លើកចុងក្រោយរបស់ក្រុមជម្រើសជាតិម៉ាឡេស៊ី និងមីយ៉ាន់ម៉ា កន្លងមកឃើញថាមីយ៉ាន់ម៉ា ធ្លាប់ឈ្នះ២លើក ស្មើគ្នា២ និងចាញ់១លើក៖
-ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ម៉ាឡេស៊ី ៣-០ មីយ៉ាន់ម៉ា វគ្គជម្រុះ AFF Championship
-ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ មីយ៉ាន់ម៉ា ១-០ ម៉ាឡេស៊ី ការប្រកួតមិត្តភាពអន្តរជាតិ
-ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ មីយ៉ាន់ម៉ា ១-០ ម៉ាឡេស៊ី វគ្គជម្រុះ AFF Championship
-ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ ម៉ាឡេស៊ី ០-០ មីយ៉ាន់ម៉ា ការប្រកួតមិត្តភាពអន្តរជាតិ
-ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៤ ម៉ាឡេស៊ី ០-០ មីយ៉ាន់ម៉ា វគ្គជម្រុះ AFF Championship។

ខណ:ក្រុមរួមពូល B គឺជំនួបរវាងម្ចាស់ផ្ទះឡាវ បើកទ្វារកីឡដ្ឋាន New Laos National ទទួលក្រុមភ្ញៀវវៀតណាម នៅវេលាម៉ោង ៧:៣០នាទីយប់។

ការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022 ចាប់ផ្ដើមប្រកួតកាលពីម្សិលមិញ ដោយក្រុមគោព្រៃកម្ពុជា បានយកឈ្នះក្រុមហ្វីលីពីន ក្នុងលទ្ធផល ៣-២ ជម្រើសជាតិថៃ ឈ្នះប្រ៊ុយណេ ក្នុងលទ្ធផល ៥-០។ ក្រុមវៀតណាមស្ថិតក្នុងពូល B មាន ម៉ាឡេស៊ី, សិង្ហបុរី, មីយ៉ាន់ម៉ា និង ឡាវ ខណ:ពូល A មាន ឥណ្ឌូនេស៊ី, ថៃ,កម្ពុជា , ហ្វីលីពីន និង ប្រ៊ុយណេ៕

Share.