ល្ងាចនេះឡាវ នឹងបើកកីឡដ្ឋានទទួលវៀតណាមជាថ្មីក្នុងពានរង្វាន់ AFF Mitsubishi Electric Cup 2022 ជម្រុះពូល B។ ដោយឡែកសម្រាប់ជំនួបពានរង្វាន់ AFF Cup វិញចំនួន ៥លើកចុងក្រោយឡាវមិនដែលឈ្នះវៀតណាមសោះចុះរាត្រីនេះវិញ។

ជំនួបប្រកួតឡាវ ជួបវៀតណាម ៥ប្រកួតចុងក្រោយក្នុងពានរង្វាន់ AFF Cup ដូចខាងក្រោម៖
១.ឡាវ ០-២ វៀតណាម ប្រកួតថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១
២.ឡាវ ០-៣ វៀតណាម ប្រកួតថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨
៣.ឡាវ ០-៣ វៀតណាម ប្រកួតថ្ងៃទី២៥ ខែវិច្ឆកា ឆ្នាំ២០១៤
៤.វៀតណាម ៤-០ ឡាវ ប្រកួតថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០០៨
៦.វៀតណាម ៤-០ ឡាវ ប្រកួតថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៧

ជំនួបបន្តរបស់ក្រុមវៀតណាម៖

  • វៀតណាម ជួបម៉ាឡេស៊ី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ក្នុងពហុកីឡដ្ឋាន My Dinh ទីក្រុងហាន់ណូយ ប្រទេសវៀតណាម វេលាម៉ោង ៧:៣០នាទីយប់
  • វៀតណាម ជួបសិង្ហបុរី ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ក្នុងពហុកីឡដ្ឋាន Jalan Besar ប្រទេសសិង្ហបុរី វេលាម៉ោង ៨:៣០នាទីយប់
  • វៀតណាម ជួបមីយ៉ាន់ម៉ា ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ក្នុងពហុកីឡដ្ឋាន My Dinh ទីក្រុងហាន់ណូយ ប្រទេសវៀតណាម វេលាម៉ោង ៧:៣០នាទីយប់។

ជំនួបបន្តរបស់ក្រុមឡាវ៖

  • ឡាវ ជួបម៉ាឡេស៊ី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ ក្នុងពហុកីឡដ្ឋាន Bukit Jalil ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី វេលាម៉ោង ៨:៣០នាទីយប់
  • ឡាវ ជួបសិង្ហបុរី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ក្នុងពហុកីឡដ្ឋាន New Laos ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ វេលាម៉ោង ៧:០០នាទីយប់
  • ឡាវ ជួបមីយ៉ាន់ម៉ា ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ក្នុងពហុកីឡដ្ឋាន Thuwunna ទីក្រុងយាំងហ្គាន ប្រទេសមីយ៉ាន់ម៉ា វេលាម៉ោង ៧:៣០នាទីយប់


ការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022 ចាប់ផ្ដើមប្រកួតកាលពីម្សិលមិញ ដោយក្រុមគោព្រៃកម្ពុជា បានយកឈ្នះក្រុមហ្វីលីពីន ក្នុងលទ្ធផល ៣-២ ជម្រើសជាតិថៃ ឈ្នះប្រ៊ុយណេ ក្នុងលទ្ធផល ៥-០។ ក្រុមវៀតណាមស្ថិតក្នុងពូល B មាន ម៉ាឡេស៊ី, សិង្ហបុរី, មីយ៉ាន់ម៉ា និង ឡាវ ខណ:ពូល A មាន ឥណ្ឌូនេស៊ី, ថៃ,កម្ពុជា , ហ្វីលីពីន និង ប្រ៊ុយណេ៕

ក្រុមជម្រើសជាតិវៀតណាម កំពុងហ្វឹកហាត់ (រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់វៀតណាម)
ក្រុមជម្រើសជាតិឡាវ កំពុងហ្វឹកហាត់ (រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់ឡាវ)

Share.