រូប AFF Mitsubishi Electric Cup 

ក្រុមជម្រើសជាតិវៀតណាម​ ក្រោមការដឹកនាំរបស់លោក Park Hang-seo បន្តយកឈ្នះឡាវ ក្នុងលទ្ធផល ៦-០ នៅកីឡដ្ឋាន New Laos National ជាមួយកំណត់ត្រាមិនរបូតគ្រាប់បាល់សោះ៧ប្រកួតជាប់ៗគ្នា ក្នុងជំនួបបើកឆាកពូល​ B នៃពានរង្វាន់ដ៍ធំប្រចាំតំបន់អាស៊ាន AFF Mitsubishi Electric Cup 2022 នាយប់ថ្ងៃពុធ ទី២១ ខែធ្នូ។

កំណត់ត្រាមិនរបូតគ្រាប់បាល់សោះ៧ប្រកួតជាប់ៗគ្នាពេលវៀតណាម ជួបឡាវ៖
ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ឡាវ ០-៦ វៀតណាម
ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ឡាវ ០-២ វៀតណាម
ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ឡាវ ០-៣ វៀតណាម
ថ្ងៃទី២៥ ខែវិច្ឆកា ឆ្នាំ២០១៤ ឡាវ ០-៣ វៀតណាម
ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១២ វៀតណាម ៤-០ ឡាវ
ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០០៨ វៀតណាម ៤-០ ឡាវ
ថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៧ វៀតណាម ៩-០ ឡាវ។

រូប AFF Mitsubishi Electric Cup 

ខណ:ក្រុមរួមពូល B ដូចគ្នាដែលបានបញ្ចប់ការប្រកួតគឺក្រុមជម្រើសជាតិម៉ាឡេស៊ី​ បានយកឈ្នះ មីយ៉ាន់ម៉ា ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន​Thuwunna ក្នុងក្រុងរ៉ង់ហ្គូន។

តារាងចំណាត់ថ្នាក់ពូល B បណ្តោះអាសន្ន៖
១. វៀតណាម ៣ពិន្ទុ
២. ម៉ាឡេស៊ី ៣ពិន្ទុ
៣. សិង្ហបុរី មិនទាន់ប្រកួត
៤. មីយ៉ាន់ម៉ា សូន្យពិន្ទុ
៥. ឡាវ សូន្យពិន្ទុ៕

Share.