កាលប្រកួតជម្រុះពូល B ក្រុមជម្រើសជាតិវៀតណាមបានរក្សាកំណត់ត្រាមិនដែលចាញ់ឡាវដោយលទ្ធផល ៦-០ និងក្រុមជម្រើជាតិម៉ាឡេស៊ីយកឈ្នះម៉យ៉ាន់ម៉ាក្នុងលទ្ធផល ១-០។ លទ្ធផលនេះបានធ្វើឲ្យវៀតណាមឈរលើកំពូលតាមរាងពូល B បណ្ដោះអាសន្ន។

ក្រុមជម្រើសជាតិវៀតណាមបន្តយកឈ្នះឡាវនេះ ជាមួយកំណត់ត្រាមិនរបូតគ្រាប់បាល់សោះ៧ប្រកួតជាប់ៗគ្នា។
ទស្សនាវីដេអូ Highlights វៀតណាម ឈ្នះឡាវ៖


គ្រាប់បាល់ទាំង៦គ្រាប់របស់វៀតណាម រកបានដោយកីឡាករ Tien Linh នៅនាទីទី១៥, កីឡាករ Hung Dung នាទីទី៤៣, កីឡាករ Tan Tai នាទីទី៥៥, កីឡាករ Van Hau នាទីទី៥៧, កីឡាករ Van Toan នាទីទី៨១, កីឡាករ Van Thanh នាទីទី៩០+១។

ងាកក្រុមជម្រើសជាតិម៉ាឡេស៊ី ក៏រកបាន៣ពិន្ទុ ទាំងប្រផុតប្រផើយក្រោយយកឈ្ន មីយ៉ាន់ម៉ា ក្នុងលទ្ធផល ១-០ ជំនួបបើកឆាកពូល B នៃពានរង្វាន់ដ៍ធំប្រចាំតំបន់អាស៊ាន AFF Mitsubishi Electric Cup 2022 នាល្ងាចថ្ងៃពុធ ទី២១ ខែធ្នូ។
ទស្សនាវីដេអូ Highlights ម៉ាឡេស៊ី ឈ្នះមីយ៉ាន់ម៉ា៖

នេះគឺជាជ័យជម្នះលើកដំបូងរបស់ម៉ាឡេស៊ី លើក្រុមជម្រើសជាតិមីយ៉ាន់ម៉ា នៅក្នុងកីឡដ្ឋាន Thuwunna ក្នុងក្រុងយ៉ាំងហ្គោន ក្រោយឆ្លងកាត់៥ប្រកួតកន្លងមក មីយ៉ាន់ម៉ា ឈ្នះ៤ និងស្មើ១លើក។ មួយគ្រាន់ជ័យជម្នះនេះរកបានដោយកីឡាករ Faisal Halim នៅនាទីទី៥២៕

Share.