សិល្បៈជាតិ៖ លោក លៀក លីដា ត្រូវបានគេស្គាល់ថាម្ចាស់​ផលិត​ភាពយន្ត​ល្បីឈ្មោះមួយប្រចាំប្រទេសកម្ពុជាគឺ « LD Picture»។ ​ផលិតកម្ម​ភាព​យន្ត​មួយនេះ ​បានឈរជើងយ៉ាងរឹងមាំបម្រើវិស័យភាពយន្តខ្មែរតាំងពីឆ្នាំ ២០១០ និងកំពុងបោះជំហ៊ាននាំខ្លួនចូលទៅប្រកួតភាពយន្តជាមួយអន្តរជាតិ។ បើដូច្នោះ តើលោក លីដា ប្រកាន់ភ្ជាប់ការលើកស្ទួយភាពយន្តជាតិបែបណា?

នៅពេល LD កំពុង​ដំណើរ​ការ​ដល់​សព្វ​ថ្ងៃ គេក៏សង្កេតឃើញមាន​ផលិត​កម្ម​ជា​ច្រើន​ទៀតក្រោកមកប្រកួតប្រជែងជាមួយ រហូតធ្វើឱ្យមានទីផ្សារភាពយន្តខ្មែរកាន់តែទូលំធូលាយ និងមានគុណភាពភាយន្តប្រសើរជាង១០ឆ្នាំមុន។ LD កាន់តែជម្រុញទីផ្សារភាពយន្តខ្លួនតាមរយៈការផលិតភាពយន្តជាច្រើនសម្បូរបែប និងមានរស់ជាតិផ្សេងៗគ្នា។ ប៉ុន្តែ LD បានរក្សានូវអត្តសញ្ញាណរស់ជាតិភាពយន្តរបស់ខ្លួនតាមរយៈភាពយន្តបែបរន្ធត់ កំប្លែង ស្នេហា ជាដើម។

យ៉ាងលោក លៀក លីដា ដែលជាចាងហ្វាងផលិតកម្មផង និងជាអ្នកដឹកនាំរឿងផង លោកតែងតែមានគោលជំហរនិងច្ឆន្ទៈក្នុងការផលិតភាពយន្ត។ ហើយថ្មីៗនេះ លោកក៏បានអំពាវនាវដល់ផលិករដទៃទៀតថា ៖ «ផលិតករជាតិទាំងអស់គួរតែចូលរួមលើកកម្ពស់វិស័យភាពយន្តជាតិរបស់ខ្លួន តាមទ្រឹស្តីភាពយន្ត ៖ សច្ចធម៌ គុណតម្លៃ សោភ័ណ្ឌភាព និងកម្សាន្ត »។ នេះជាហេតុផលមួយដែលនាំឱ្យចាងហ្វាងផលិតកម្ម LD អាចនាំឱ្យភាពយន្តរបស់ខ្លួនបោះជំហ៊ានបានយ៉ាងជោគជ័យ។

គួររំលឹកផងដែរថា បន្ទាប់ពី ស្ថានភាពការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានធូរស្រាល ឈានដល់ការបើក​រោងភាពយន្តឡើងវិញ ផលិតកម្ម LD បានបញ្ចេញភាពយន្តបញ្ចាំងតាមបណ្ដារោងភាពយន្តច្រើន ដូចជារឿង លោកប្ដី វគ្គ២, សួស្ដីអ្នកជិតខាង, លោកប៉ាមហាកូរ, ស្នេហា Private, បង្គោលគ្រាក់ វគ្គ២ ជាដើម ដែលនៅតែទទួលការគាំទ្រភាគច្រើនពីអ្នកនិយមទស្សនាភាពយន្តនៅរោងកុន។ ផលិតកម្ម ក៏មានគម្រោងផលិតភាពយន្តចំនួន ១០ រឿងជាបន្តជាឆ្នាំ២០២៣ ខាងមុខ៕

Share.