សិល្បៈជាតិ៖ មុននេះបន្តិច គេបានឃើញតារាចម្រៀង ទូច ស្រីល័ក្ខណ៍ បង្ហោះរូបភាពជាច្រើនសន្លឹកនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលស្ដែងឱ្យឃើញពីធៀបការជាច្រើនសន្លឹកនៅលើតុ។ រហូតដល់មានមហាជនជាច្រើនមានមន្ទិលសង្ស័យថា ទូច ស្រីលក្ខណ៍ ត្រៀមចូលរោងការជាលើកទី ២មែនទេ?

អ្នកនាង ទូច ស្រីល័ក្ខណ៍ បានរៀបរាប់ថា ៖ «ធៀបការត្រូវបានបញ្ចប់នៅក្នុងនេះ អរគុណភ្ញៀវដែលមានវត្តមាននៅថ្ងៃខាងមុខឆាប់ៗនេះ»។ ប៉ុន្តែគេនៅមិនទាន់ច្បាស់ថា តារាចម្រៀងស្រីរូបនេះបង្ហាញធៀបការរបស់ខ្លួន ឬរបស់ក្រុមគ្រួសាររបស់អ្នកនាង ព្រោះអ្នកនាងមិនបានបង្ហើបតម្រុយឱ្យដឹងជាក់លាក់។

តែយ៉ាងណាមិញ គេបានសម្គាល់ឃើញថា មេម៉ាយចាយរាង ទូច ស្រីលក្ខណ៍ មួយរយៈចុងក្រោយនេះបានសាងរូបភាពផ្អែមល្ហែមជាថ្មីជាមួយគ្រូបង្ហឹកហាត់ប្រាណមួយរូបដែលជាដៃគូស្និទ្ធស្នាល ក្រោយលែងលះជាមួយស្វាមីបរទេស ដែលមហាជនដាក់ការសង្ស័យថាជាអ្នកស្អំបេះដូងថ្មី។

ករណីខាងលើនេះសារព័ត៌មានត្រយងបានព្យាយាមទាក់ទងសុំសម្ភាសបន្ថែមពីអ្នកនាង ទូច ស្រីលក្ខណ៍ ប៉ុន្តែទូរទ័ព្ទរបស់អ្នកនាងជាប់រវល់។

Share.