ក្រុមជម្រើសជាតិកម្ពុជា ក្រោយទទួលជ័យជម្នះលើហ្វីលីពីន (រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា )

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃនេះបានប្រកាសចែកសំបុត្រឥតគិតថ្លៃសម្រាប់បងប្អូនខ្មែរដែលរស់នៅប្រទេសឥណ្ឌូណេស៊ី និងចង់មកគាំទ្រក្រុមជម្រើសជាតិកម្ពុជានៅថ្ងៃស្អែក ដោយបងប្អូនអាចទទួលសំបុត្រទស្សនាការប្រកួតដោយឥតគិតថ្លៃពីក្រុមការងារសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

ល័ក្ខណ្ឌទទួលបានសំបុត្រចូលទស្សនា សូម Comment នៅខាងក្រោមផុសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដើម្បីឲ្យក្រុមការងារការទាក់ទងទៅ។

ក្រុមជម្រើសជាតិកម្ពុជា បានធ្វើដំណើរមកដល់ប្រទេសឥណ្ឌូណេស៊ី នៅវេលាម៉ោង ១០:៤៥នាទី យប់ថ្ងៃទី២១ ខែធ្នូ ក្រោយជើងហោះហើរត្រូវបានពន្យាពេល ២លើក។ ហើយក្រុមត្រូវបន្តធ្វើដំណើរកាន់សណ្ឋាគារក្នុងរយៈពេល ១ម៉ោងបន្ថែមទៀតបានសម្រាក។ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវជួប ឥណ្ឌូនេស៊ី នៅថ្ងៃទី២៣ ខែធ្នូ វេលាម៉ោង ៥:០០នាទីល្ងាច ក្នុងពហុកីឡដ្ឋាន Gelora Bung Kamo Stadium នៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី។

កាលវិភាគប្រកួតបន្តរបស់ក្រុមគោព្រៃកម្ពុជា៖
១. កម្ពុជា ៣-២ ហ្វីលីពីន ថ្ងៃទី២០ ខែធ្នូ វេលាម៉ោង ៥:០០នាទីល្ងាច ក្នុងពហុកីឡដ្ឋានជាតិមរកតតេជោ រាជធានីភ្នំពេញ
២. កម្ពុជា ជួប ឥណ្ឌូនេស៊ី ថ្ងៃទី២៣ ខែធ្នូ វេលាម៉ោង ៤:៣០នាទីល្ងាច ក្នុងពហុកីឡដ្ឋាន Gelora Bung Kamo Stadium ទីក្រុង Jakarta
៣. កម្ពុជា ជួប ប្រ៊ុយណេ ថ្ងៃទី២៩ ខែធ្នូ វេលាម៉ោង ៥:០០នាទីល្ងាច ក្នុងពហុកីឡដ្ឋានជាតិមរកតតេជោ រាជធានីភ្នំពេញ
៤. កម្ពុជា ជួប ថៃ ថ្ងៃទី០២ ខែមករា វេលាម៉ោង ៧:៣០នាទីយប់ ក្នុងពហុកីឡដ្ឋាន Thammasat Stadium ខេត្ត Pathum Thani៕

Share.