ការប្រកួតជុំទីមួយនៃពានរង្វាន់ AFF Mitsubishi Electric Cup 2022 បានធ្វើឲ្យក្រុមការពារតំណែងជើងឯកថៃ រួមទាំងកម្ពុជា, ម៉ាឡេស៊ី និងវៀតណាម រកបាន៣ពិន្ទុកដូចគ្នា។

ក្រោយចប់ការប្រកួតកីឡាករចំនួន៤រូបបានបង្ហាញភាពលេចធ្លោខណៈដែលពួកគេបានដឹកនាំក្រុមរបស់ពួកគេទទួលបានជ័យជម្នះក្នុងការប្រកួតបើកឆាក។ កីឡាករចំនួន ៤នាក់ Reung Bunheing (កម្ពុជា), Theerathon Bunmathan (ថៃ), Syihan Hazmi (ម៉ាឡេស៊ី) និងកីឡាករ Do Hung Dung (វៀតណាម)។

តើកីឡាករមួយណាដែលអ្នកគិតថាសមនឹងទទួលបានពានរង្វាន់ Matchday One Player of the Round?

. កីឡាករ រ៉ឹង ប៊ុនហៀង (កម្ពុជា)

កីឡាករ Reung Bunheing (កម្ពុជា) (រូបភាព៖ AFF Mitsubishi Electric Cup )

ខ្សែប្រយុទ្ធកម្ពុជាបានបើកការស៊ុតបញ្ចូលទីជាមួយហ្វីលីពីន បើកការនាំមុខក្នុងនាកមក្រុមម្ចាស់ផ្ទះ និងបានបញ្ចប់ការប្រកួតក្នុងជ័យជម្នះ ៣-២ ដែលជាជ័យជម្នះដំបូងរបស់កម្ពុជាអស់រយ:ពេល២០ឆ្នាំ។


២. កីឡាករ Theerathon Bunmathan (ថៃ)

កីឡាករ Theerathon Bunmathan (ថៃ) (រូបភាព៖ AFF Mitsubishi Electric Cup )

តារាបាល់ទាត់កំពុងមានឈ្នះល្បីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍គឺ Theerathon Bunmathan គឺជាខ្សែបម្រើជម្រើសជាតិថៃ កំពុងប្រកបអាជីពនៅក្លីប Buriram United ក្នុងរដូវកាល។ កីឡាករវ័យ ៣២ឆ្នាំរូបនេះជាអ្នកបញ្ជូនបាល់ដ៏ល្អឲ្យមិត្តរួមក្រុមកីឡាករ Teerasil Dangda រកគ្រាប់បាល់បានលើប្រ៊ុយណេនៅនាទីទី២០ បន្ថែមកំណត់ត្រារបស់គាត់នៅក្នុងការប្រកួតពាន AFF Championship។

៣. កីឡាករ Syihan Hazmi (ម៉ាឡេស៊ី)

កីឡាករ Syihan Hazmi (ម៉ាឡេស៊ី) (រូបភាព៖ AFF Mitsubishi Electric Cup )

ម៉ាឡេស៊ីបានយកឈ្នះមីយ៉ាន់ម៉ាដណ្ដើមបាន៣ពិន្ទុកក្នុងពូល B ។ កីឡាករ Syihan Hazmi គឺជាអ្នកចាំទីដ៏ល្អរបស់ក្រុមជម្រើសជាតិម៉ាឡេស៊ី និងបានការពារសំណាញ់ទីមិនរបូតមួយគ្រាន់ក្នុងការប្រកួតទល់និងក្រុមមីយ៉ាន់។


៤. កីឡាករ Do Hung Dung (វៀតណាម)

កីឡាករ Do Hung Dung (វៀតណាម) រូបផាព៖ AFF Mitsubishi Electric Cup )

ប្រធានក្រុមវៀតណាម កីឡាករ Do Hung Dung បានស៊ុតបាល់បញ្ចូលទីគ្រាប់ទី២នៅចុងតងទី១។ Do Hung Dung ក៏ជាខ្សែបម្រើដែលបានបានបង្កើតឱកាសចំនួន៣ដងឲ្យក្រុម ឈ្នះការប្រកួតលុតក្រុមឡាវយ៉ាងចាស់ដៃក្នុងលទ្ធផល ៦-០។

ការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022 ចាប់ផ្ដើមប្រកួតដោយពូល A ក្រុមគោព្រៃកម្ពុជា បានយកឈ្នះក្រុមហ្វីលីពីន ក្នុងលទ្ធផល ៣-២ ជម្រើសជាតិថៃ ឈ្នះប្រ៊ុយណេ ក្នុងលទ្ធផល ៥-០។ ខណ:ពូល B ក្រុមវៀតណាមឈ្នះ ឡាវ ក្នុងលទ្ធផល ៦-០ និងក្រុមម៉ាឡេស៊ី ឈ្នះមីយ៉ាន់ម៉ា ក្នុងលទ្ធផល ១-០៕

Share.