ខ្សែប្រយុទ្ធវ័យក្មេង លឹម ពិសុទ្ទ (រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា)

លឹម ពិសុទ្ធ ជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំការប្រកួតក្រោយជួយក្រុមយកឈ្នះហ្វីលីពីន ៣-២ កាលពីល្ងាចថ្ងៃទី២០ ខែធ្នូ កន្លងទៅ ក្នុងជំនួបបើកឆាពូល A ពាន់រង្វាន់ AFF Mitsubishi Electric Cup 2022។

ជាការសហការល្អខ្សែប្រយុទ្ធវ័យក្មេងរូបនេះជួយក្រុមកម្ពុជារកបាន ៣គ្រាប់ ដែលស៊ុតបញ្ចូលទី ដោយខ្សែប្រយុទ្ធ រ៉ឹង ប៊ុនហៀង នៅនាទី១៦,៥៦ និងខ្សែបម្រើ អ៊ន ចាន់ប៉ូលីន នៅនាទី២០ ខណ:២គ្រាប់របស់ហ្វីលីពីន ស៊ុតដោយខ្សែប្រយុទ្ធ Kenshiro Michael Lontok ម្នាក់ឯង។

ក្នុងជំនួប ៤ប្រកួត​មកនេះកីឡាករឆ្នើម​រួមមាន៖

១. លឹម ពិសុទ្ធ (កម្ពុជា)

២. Theerathon Bunmathan (ថៃ)

៣. Syihan Hazmi (ម៉ាឡេស៊ី)

៤. Do Hung Dung (វៀតណាម)

គួរដឹងខ្សែប្រយុទ្ធវ័យក្មេង លឹម ពិសុទ្ធ របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន ក៏ជាប់ឈ្មោះស៊ុតបញ្ចូលទីបាន១១គ្រាប់នៅក្នុងលីគកំពូលកម្ពុជា ឈរលើគេក្នុងនាមជាកីឡាករខ្មែរដែលទាត់បញ្ចូលទីច្រើនជាងគេសរុប២៧សប្តាហ៍ តាមពីក្រោយដោយកីឡាករ សៀង ចន្ធា របស់បឹងកេត មានចំនួន១០គ្រាប់។

ប្រកួតបន្ទាប់របស់កម្ពុជា ជួប ឥណ្ឌូនេស៊ី ថ្ងៃទី២៣ ខែធ្នូ វេលាម៉ោង ៤:៣០នាទីល្ងាច ក្នុងពហុកីឡដ្ឋាន Gelora Bung Kamo Stadium ទីក្រុង Jakarta។ កម្ពុជា ជួប ប្រ៊ុយណេ ថ្ងៃទី២៩ ខែធ្នូ វេលាម៉ោង ៥:០០នាទីល្ងាច ក្នុងពហុកីឡដ្ឋានជាតិមរកតតេជោ រាជធានីភ្នំពេញ។ កម្ពុជា ជួប ថៃ ថ្ងៃទី០២ ខែមករា វេលាម៉ោង ៧:៣០នាទីយប់ ក្នុងពហុកីឡដ្ឋាន Thammasat Stadium ខេត្ត Pathum Thani៕

Share.