ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ ប្រកាសចែកផ្លូវគ្នាជាមួយគ្រូបង្វឹកលោក Manuel Retamero Fraile ក្រោយចូលរួមជាចំណែកងការអភិវឌ្ឍក្លិប ជាពិសេសការបង្ហាត់ និងផ្តល់បទពិសោធន៍ល្អដល់កីឡាកររបស់ក្លិបនាពេលកន្លងមក។

រំលឹកថា ក្រោមការដឹកនាំរបស់លោក Manuel Retamero Fraile ជនជាតិអេស្ប៉ាញ ក្លិបបាល់ទាត់គីរីវង់សុខសែនជ័យ ដែលមានមូលដ្ឋាននៅខេត្តតាកែវ ក៏បានប្រកាសចែកផ្លូវកីឡាករជាច្រើន ក្រោយចប់លីគកំពូលកម្ពុជា Cambodian Premier League 2022។

លីគកំពូលកម្ពុជា រដូវកាល២០២២ ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ ធ្វើមិនបានល្អសោះឡើយ ពោលគឺស្ថិតនៅលេខរៀងទី៨ ក្រោយឆ្លងកាត់២១ប្រកួត ឈ្នះ១ ស្មើ២ និងចាញ់១៨លើក មានតែ៥ពិន្ទុប៉ុណ្ណោះ។

ចំពោះកៅអីលីគកំពូលកម្ពុជា រដូវកាល២០២៣ គឺក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ ត្រូវជួបក្រុមលេខរៀងទី៣ នៃលីគលំដាប់ទី២ Cambodia League 2 ដើម្បីជម្រុះយកក្រុមឈ្នះចំនួន១ លេងនៅលីគកំពូលកម្ពុជា។

គួរបញ្ជាក់ថា ការចាក់ចេញរបស់លោក Manuel Retamero Fraile ធ្វើ​ឡើង​បន្ទាប់ពីក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ ប្រកាសចែកផ្លូវ​ជា​មួយលោក FLORIAN LUCHO BAUDRIT កាលពីថ្ងៃទី១៧ ខែធ្នូ ដោយ​សារកត្តាកាតព្វកិច្ច​ផ្ទាល់ខ្លួន ដែលលោកមិនអាចរួមដំណើបន្ត​ជាមួយគ្នាបាន។


សម្រាប់លីគកំពូលកម្ពុជារដូវកាលឆ្នាំ២០២២នេះ មានចំណាត់ថ្នាក់រួមដូចជា៖ ជើងឯក ៖ ភ្នំពេញក្រោន ៥២ពិន្ទុ, ជើងឯករង៖ វិសាខា ៥២ពិន្ទុ, លេខ៣៖ ព្រះខ័នរាជស្វាយរៀង ៤៩ពិន្ទុ, លេខ៤៖ បឹងកេត ៣៩ពិន្ទុ, លេខ៥៖ ណាហ្គាវើល ២៩ពិន្ទុ, លេខ៦៖ Tiffy Army FC ២៣ពិន្ទុ, លេខ៧៖ អង្គរថាយហ្គឺរ ២១ពិន្ទុ, លេខ៨៖ គីរីវង់សុខសែនជ័យ ៥ពិន្ទុ៕

Share.