បាត់ដំបង÷ លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២២នេះលោកបានដឹកនាំកម្លាំងជំនាញចុះកំណត់អត្តសញ្ញាណឈានដល់ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យបានចំនួន ៦នាក់ជាមុខសញ្ញាសកម្មលួចកាត់ខ្សែភ្លេីងនៅពេលយប់ក្នុងទីប្រជុំជនក្រុង។

ជនសង្ស័យមានឈ្មោះរឿម សុខ ភេទប្រុស អាយុ ២៤ ឆ្នាំ , ឈ្មោះផេន លីហេង ភេទប្រុស អាយុ ១៧ ឆ្នាំ , ឈ្មោះ នី មករា ភេទប្រុស អាយុ ២២ ឆ្នាំ , ឈ្មោះ យ៉ា កក្កដា ភេទប្រុស អាយុ ២៩ ឆ្នាំ , ឈ្មោះ សាយ សុភាព ភេទប្រុស អាយុ ២៨ ឆ្នាំ និងឈ្មោះសុខ ចិត្ត ភេទប្រុស អាយុ ២៩ ឆ្នាំ ទាំងអស់គ្នាមានទីលំនៅ ក្នុងភូមិ កម្មករ សង្កាត់ ស្វាយ ប៉ោ ក្រុង បាត់ ដំបង ខេត្ត បាត់ ដំបង ។

វត្ថុតាងដែលដកហូតរួមមាន: កង់ ចំនួន ០២ គ្រឿង , ដែកដែកមួយកំណាត់, កន្ត្រៃ , ដង្កាប់ និងខ្សែភ្លេីងមួយចំនួនទៀត។ ជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើគ្រោងនឹងបញ្ជូនទៅតុលាកាក្រោយបញ្ចប់ការសាកសួរ៕

អត្ថបទ៖ ដំបងក្រញូង

Share.