សិល្បៈជាតិ៖ ក្រសួងអប់រំយុវជន និងកីឡា បានកំណត់ការប្រកាសលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ២០២២នេះ នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២ សម្រាប់នៅទូទាំងរាជធានី និង ខេត្តកណ្តា។ ប៉ុន្តែសម្រាប់នៅតាមបណ្តាខេត្តនានា ត្រូវបានប្រកាសនៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២២ នេះ។

ថ្ងៃនេះយើងមកអ៊ុតលទ្ធផលមើលទាំងអស់គ្នា ថាតើតារាៗវ័យក្មេងណាខ្លះបង្ហាញស្នាមញញឹមពេលដឹងលិទ្ធផលប្រឡងជាប់បាក់ឌុបឆ្នាំ ២០២២នេះ? តោះមកតាមដានខាងក្រោមនេះ៖

Dodo ប្អូនប្រុសតារាចម្រៀង សុវត្ថិឌី ធារីកា 

សុវត្ថិឌី ធារីកា  ៖ «ប៉ាម៉ាក់ដូដូ ប្រលងជាប់ហើយ យេៗ ។…នាងខ្ញុំ សូមអរគុណបងប្អូនអ៊ំពូមីង យាយតាទាំងអស់គ្នា ដែលបានចូលរួមអបអរសាទរដល់ប្អូនប្រុសនាងខ្ញុំដែលបាន ប្រឡងជាប់សញ្ញាប័ត្រទុតិយភូមិក្នុងឆ្នាំ2022នេ។ នាងខ្ញុំសូមជូនពរពុកម៉ែបងប្អូនទាំងមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច។»

ពេជ្រ ថៃ ជាប់និទ្ទេស C

ពេជ្រ ថៃ ៖ «ទីបំផុតខ្ញុំអាចធ្វើបានហើយ #C »។

ចាន់ សុបញ្ញា ជាប់និទ្ទេស C

ចាន់ សុបញ្ញា ៖ «ទីបំផុត កូនប្រុសរបស់ពុកម៉ែធ្វើបានហើយ ម្ចាស់ជីវិតកូន»។

អាង សុជាតា ជាប់និទ្ទេស D

អាង សុជាតា ៖ «GOODBYE HIGH SCHOOL HELLO UNIVERSITY #GradeD #Bacii2022»

សេក កញ្ចនា ជាប់និទ្ទេស C

សេក កញ្ចនា ៖ «ខ្ញុំធ្វើបានហើយបងប្អូនទាំងអស់គ្នា #c»

Jasmine Hang ជាប់និទ្ទេស C

Jasmine Hang ៖ «និទ្ទេស C : ទោះមិនទទួលបានអ្វីដែលខ្ញុំចង់បាន ប៉ុន្តែខ្ញុំសប្បាយចិត្ត ❤️»

ហង្ស ម៉ានី ជាប់និទ្ទេស C

Monny Hang​៖ «ខ្ញុំជាប់ហើយ! 😭❤️ ខ្ញុំមិនសូវសង្ឃឹមនិទ្ទេសខ្ពស់ពេកទេ តែខ្ញុំទទួលបាននិទ្ទេស C វាលើសពីការរំពឹងទុករបស់ខ្ញុំទៅទៀត 🙏🏻»។

Share.