បន្ទាយមានជ័យ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត កាលពីវេលាម៉ោង១៣ និង៤៧នាទី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២២ឃាត់ខ្លួនជនសង្ស័យម្នាក់ករណី លួចទូរស័ព្ទ ដែលប្រព្រឹត្តកាលពីវេលាម៉ោង០៤ និង៤០នាទី ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចមន្ទីរពេទ្យបង្អែក ប៉ោយប៉ែត ស្ថិតក្នុងភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះឈ្មោះ សុខ លេង ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត បានឱ្យដឹងថា ជនសង្ស័យឈ្មោះ នង សុវណ្ណដង់ ភេទប្រុស អាយុ៣១ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉េត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកបន្តថា កាលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ មានករណីជនសង្ស័យ បានធ្វេីសកម្មភាពលួចទូរស័ព្ទរបស់ជនរងគ្រោះ ខណៈពេល ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ពេលនោះជនរងគ្រោះបានឃើញទាន់ ក៏ស្រែកឆោឡោ ប្រាប់សន្តិសុខធ្វេីការឃាត់ខ្លួនជនសង្ស័យ បានភ្លាមៗ បន្ទាប់មកកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះទៅដល់កន្លែងកើតហេតុ នឹងបាននាំខ្លួនជនសង្ស័យរួមទាំងវត្ថុតាងមកកាន់មូលដ្ឋានកងរាជអាវុធក្រុងប៉ោយប៉ែតដើម្បីធ្វើការសួរនាំ និងចំណាត់ការតាមនីតិវិធី។

ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យ បានសារ ភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចូលទៅលួចទូរស័ព្ទរបស់ជនរងគ្រោះពិតប្រាកដមែន។ ហេីយកន្លងមកខ្លួនធ្លាប់បានលួចទូរស័ព្ទ លួចសម្ភារៈ និងលួចគាស់ផ្ទះជាច្រើនដងទៀតផង ។

ដោយផ្អែកតាមចម្លេីយសារភាព និងមានវត្ថុតាង ជាក់ស្តែង ទើបកម្លាំងមូលដ្ឋានអាវុធហត្ថក្រុង កសាងសំនណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យចាត់ការបន្ត។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនទៅសាលាដំបូងខេត្ត បន្ទាយមានជ័យហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ ២០២២នេះ ៕

អត្ថបទ៖ ប៉ោយប៉ែត

Share.