គិតចាប់តាំងពីឆ្នាំ ១៩៩៥ រហូតដល់ ២០២២ រាប់គ្រប់កម្មវិធីទាំងអស់ទីបំផុតក្រុមជម្រើសជាតិកម្ពុជា នៅតែមិនអាចយកឈ្នះឥណ្ឌូនេស៊ី បន្ទាប់ពីបន្តចាញ់ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន Gelora Bung Karno ក្នុងទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី ពូល A នាល្ងាចថ្ងៃទី២៣ ខែធ្នូ នៃពានរង្វាន់ AFF Mitsubishi Electric Cup ២០២២។

ឥណ្ឌូនេស៊ី ២-១ កម្ពុជា

រយ:ពេល២៧ឆ្នាំ សរុប១៨ប្រកួត ឥណ្ឌូនេស៊ី ឈ្នះ១៧លើក ស្មើ១លើក ខណ:ក្រុមជម្រើសជាតិកម្ពុជា ដែលមានលោក Keisuke Honda អ្នកចាត់ការទូទៅ មិនដែលឈ្នះម្តងណាឡើយ។

ខណ:ក្រុមជម្រើសជាតិហ្វីលីពីន ក្រោមការដឹកនាំរបស់លោក Josep Ferré រកបាន៣ពិន្ទុជាលើកដំបូង ក្រោយឈ្នះប្រ៊ុយណេ ក្នុងលទ្ធផល ៥-១ នៅកីឡដ្ឋាន Rizal Memorial បន្ទាប់ពីចាញ់ការប្រកួតបើកឆាកទល់នឹងកម្ពុជា ៣-២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ហ្វីលីពីន ៥-១ ប្រ៊ុយណេ
Share.