បន្ទាយមានជ័យ៖ កម្លាំងការពារព្រំដែន ធ្វើការទប់ស្កាត់ជនជាតិឥណ្ឌូនេស៊ី៨នាក់ ប្រុសទាំងអស់ ខណ:ព្យាយាមឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ២៣ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចព្រំដែន ក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។


 នគរបាលនៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ បានឲ្យដឹងថា ខណៈដែលកម្លាំងចុះដើរល្បាតការពារតាមព្រំដែន តាមការណែនាំ និងការដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលទាំងអស់ត្រូវទប់ស្កាត់បង្ក្រាប រាល់បទល្មើសឆ្លងដែនខុសច្បាប់ និងបទល្មើនានាកន្លងមក។ ពេលនោះក៏ប្រទះឃើញមនុស្សចំនួន៨នាក់ ពេលសួរនាំទើបដឹងថា ជាជនជាតិឥណ្ឌូនេស៊ី មកតាមរយៈពេលមេខ្យល់ម្នាក់ តែឃើញសមត្ថកិច្ចត្រូវគេចខ្លួនបាត់។


 សមត្ថកិច្ចដដែលបានឲ្យដឹងថា ក្រោយពេលសួរនាំទើបដឹងថា ពួកគេជាជនជាតិឥណ្ឌូនេស៊ី បំរ៉ុងលួចឆ្លងដែនទៅប្រទេសថៃតាមច្រករបៀងដោយខុសច្បាប់តាមរយៈផ្តល់សេវាឲ្យមេខ្យល់នាំឆ្លងដែនដោយខុសច្បាប់។ ក្រោយពេលសួរនាំជនជាតិឥណ្ឌូនេស៊ីទាំង៨នាក់ខាងលើនេះ ត្រូវបានផ្តល់កន្លែងស្នាក់នៅបណ្ដោះអាសន្ន និងរងចាំបទបញ្ជាថ្នាក់លើ ចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ៖ប៉ោយប៉ែត

Share.