ការប្រកួតកីឡាប៊ូល និងប៉េតង់ពានរង្វាន់គរុគុណលើកទី២ ឆ្នាំ២០២២ និងខួបអនុស្សាវរីយ៍៣០ឆ្នាំនៃការបង្កើតសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ១៩៩២-២០២២ បានបិទបញ្ចប់ក្រោមអធិបតីភាពរបស់ ឯកឧត្តម ស សុខា ជាប្រធានកិត្តិយសសហព័ន្ធ និង ឯកឧត្តម សុខ សូកាន ជាប្រធានសហព័ន្ធ

ការប្រកួតត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ នៅទីលានកីឡាប៊ូល និងប៉េតង់ ពហុកីឡដ្ឋានជាតិ។ ក្រុមជម្រើសជាតិ ព្រមទាំងប្រតិភូ គ្រូបង្វឹក កីឡាករ និងកីឡាការិនីយ៉ាងអធិកអធម ដើម្បីគាំទ្រ និងទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រការប្រកួតកីឡាប៊ូល និងប៉េតង់ លើវិញ្ញាសាបុរស ១៨ឆ្នាំឡើង ៣នាក់ ទល់ ៣នាក់ និង វិញ្ញាសានារី ១៨ឆ្នាំឡើង ៣នាក់ ទល់ ៣នាក់។

តាមរបាយការណ៍ ឯកឧត្តម សុខ សប្បាយណា អគ្គលេខាធិការសហព័ន្ធកីឡាប៉េតង់កម្ពុជា ការប្រកួតកីឡាប៊ូល និងប៉េតង់ពានរង្វាន់គរុគុណ លើកទី២នេះ មានប្រតិភូ និងកីឡាករ កីឡាការិនីចូលរួមសរុប ៤៥៩នាក់ មកពីសមាគម និងក្លឹប៦២ ស្មើនឹង១១រាជធានី-ខេត្ត ប្រកួតលើ៧វិញ្ញាសា សរុប៤៣៨ប្រកួត។

របាយការណ៍លទ្ធផលការប្រកួតកីឡាប៊ូល និងប៉េតង់ ពានរង្វាន់គរុគុណ លើកទី២ ឆ្នាំ២០២២ និងខួបអនុស្សាវរីយ៍៣០ឆ្នាំ នៃការបង្កើតសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ១៩៩២ – ២០២២៖

គួរបញ្ជាក់ថា គិតត្រឹម ខែវិច្ឆិកា ឆ្នាំ២០២២នេះ មេដាយសរុបដែលកម្ពុជាទទួលបាន គឺមានចំនួន ៣៩៤គ្រឿង ក្នុងនោះ មេដាយមាស១១៦គ្រឿង មេដាយប្រាក់១៣៨គ្រឿង, និងមេដាយសំរឹទ្ធ១៤០គ្រឿង។ បន្ថែមពីលើនេះ នៅឆ្នាំ២០១៧ សហព័ន្ធកីឡាប៊ូល និងប៉េតង់អន្តរជាតិ (FIPJP) ក៏បានសម្រេចផ្តល់ពានរង្វាន់ “Le Prix Marchel Pagnol” ចំណាត់ថ្នាក់លេខ១ ដល់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ដែលមានស្នាដៃនិងការដឹកនាំល្អជាងគេនៅទូទាំងពិភពលោក៕

Share.