នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះរាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តសរុបជាង ៤០០០​លានរៀន​នឹងត្រូវប្រគល់ជូនដល់គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនីជ័យលាភីមេដាយមាស ប្រាក់ និងសំរឹទ្ធពីកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម។

គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនីជ័យលាភីមេដាយមាស ប្រាក់ និងសំរឹទ្ធពីកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម (រូបភាព៖ General TEA Banh)

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអរបរំ យុវជននិងកីឡា បានមានប្រសាសន៍ថា៖ « ក្រសួងបានរៀបចំគោលនយោបាយជាតិ ស្តីបីការអភិវឌ្ឍាវិស័យអបរំកាយ និងកីឡា និងបានធ្វើកំណែទម្រងស៊ីជម្រៅលើកការងារអបរំកាយ និងកីឡាចំនួន៤ចំណុចដើម្បីលើកកម្ពស់វិស័យកីឡាឆ្ពោះទៅឆ្នាំ២០២៣ រួមមាន៖ ១.ការជួសជុលកែលម្អរចនាសម្ព័ន្ធកីឡា ២.ការបណ្ដុះបណ្ដាលធនធានមនុស្ស ៣.ការកែរលម្អរចនាសម្ព័ន្ធការប្រកួត និង ៤.ការពង្រឹង និងគាំទ្រថវិការទៅសហព័ន្ធកីឡាជាតិ»។


ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបន្ថែមថា៖«លទ្ធផលនៃកំណែទម្រង់នេះ បានធ្វើឲ្យវិស័យកីឡាមានការរីកចម្រើន និងទទួលបាននូវមេដាយកម្រិតពិភពលោក កម្រិតទ្វិប និងកម្រិតតំបន់ ដែលប្រការនេះបានរួមចំណេកលើកមុខមាត់កីឡាកម្ពុជា លើឆាកអន្តរជាតិ ជាពិសេសការចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម»។

ក្នុងនោះគ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម មានប្រតិភូកីឡាករកម្ពុជាចំនួន ៥៥០នាក់លើប្រភេទកីឡាចំនួន ៣៣មាន ២៩៥វិញ្ញាសា លទ្ធផលកម្ពុជាទទួលបានមេដាយសរុប ៦៣គ្រឿង មេដាយមាស៩គ្រឿង, ប្រាក់ ១៣គ្រឿង, និងសរឹទ្ធ ៤១គ្រឿង ស្ថិកក្នុងចំណាត់ថ្នាក់ទី៨។


ប្រភេទកីឡាដែលត្រូវទទួលបានប្រាក់រង្វាន់ជ័យលាភី រួមមាន ៖១. កីឡាឃីកបុកស៊ីង, ២. ប៉េតង់, ៣. តេក្វាន់ដូ WT, ៤.វ៉ូវីណាម, ៥. ចំបាប់, ៦. ទូករ៉ូអ៊ីង, ៧. ជឺជីតស៊ូ, ៨. វូស៊ូ, ៩. យូដូ, ១០. ប្រដាល់សកល, ១១.កាយសម្ព័ន្ធ, ១២.ការ៉ាតេ, ១៣.បាល់ទះក្នុងសាល, ១៤.គុនខ្មែរ, និង ១៥.ហែលទឹក ។

ប្រាក់រង្វាន់របស់រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនតាមគោលការណ៍នៅថ្ងៃនេះរួមមាន៖

  • មេដាយមាស១គ្រឿង ទទួលបានប្រាក់រង្វាន់ ៤០លានរៀល
  • មេដាយប្រាក់១គ្រឿងទទួលបាន ៣០លានរៀល
  • មេដាយសំរឹទ្ធ១គ្រឿង ទទួលបាន១៦លានរៀល

ចំពោះគ្រូបង្វឹកទទួលបានប្រាក់រង្វាន់ ១០០%ស្មើនឹងកម្រិតមេដាយខ្ពស់ជាងគេ រីឯគ្រូជំនួយនឹងទទួលបាន ៧០%នៃមេដាយដែលអត្តពលិករបស់ខ្លួនដណ្តើមបាន។ ចំនួនគ្រូបង្វឹក និងអត្តពលិកជ័យលាភីដែលនឹងទទួលបានប្រាក់រង្វាន់នេះ សរុប ១៣៥នាក់ ក្នុងនោះគ្រូបង្វឹក៤២នាក់ និងអត្តពលិក ៩៣នាក់៕

គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនីជ័យលាភីមេដាយមាស ប្រាក់ និងសំរឹទ្ធពីកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម (រូបភាព៖ General TEA Banh)
Share.