សិល្បៈ​អន្តរជាតិ​៖ តារា​សម្ដែង អ្នក​ដឹកនាំ និង​សកម្មជន​មនុស្ស​ធម៌​ដ៏មាន​ឥទ្ធិពល​ Angelina Jolie គឺជា​បុគ្គល​សាធារណៈ​ដែល​មនុស្ស​ជា​ច្រើន​តែងតែ​ចង់​ដឹង​ពី​ជីវិត​ឯកជន​ និង​​សកម្មភាព​នានា​របស់​នាង​ ប៉ុន្តែ​តារា​ស្រី​រូប​នេះ​ជា​ទូទៅ​នាង​ប្រើជីវិត​សាមញ្ញ និង​មានឯកជន​ភាព​ខ្ពស់​ ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ពិបាក​នឹង​ដឹង​ពីសកម្មភាព​រាល់​ថ្ងៃ​របស់​នាង​។ ថ្ងៃ​នេះ​យើង​ខ្ញុំ​សូម​លើក​យក​បណ្ដុំ​រូបភាព​ដ៏​កម្រ​របស់​តារា​ស្រី​ហូលីវូដ​​រូប​នេះ​ មក​ចែក​ជូនប្រិយមិត្ត​ត្រយង​ទស្សនា​កម្សាន្ត​ដូច​ខាង​ក្រោម:

  1. ១៩៨០៖ រូបភាព​ឱប​ចង្កេះ​របស់​ឪពុក​ Jon Voight ជាប់​មិន​របេះ
  2. ១៩៩១៖ ថត​រូប​អនុស្សាវរីយ៍​កាល​ពី​ខែមករា​ ឆ្នាំ​១៩៩១​
  3. ១៩៩៤៖ ថត​រូប​រួម​គ្នា​ជាមួយ​នឹង​ប្អូន​ប្រុស James Voight និង​ឪពុក​ ក្នុង​ខួប​២៥​ឆ្នាំ​នៃ​កម្មវិធី​ Midnight Cowboy នា​ខែ​កុម្ភៈ​ ឆ្នាំ​១៩៩៤។
  4. ១៩៩៧៖ ថត​រូប​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​ ACE Awards
  5. ១៩៩៨៖ រូបថត​ជាមួយ​នឹង Sean Connery ក្នុង​កម្មវិធី​សម្ពោធ​ភាពយន្ត​ Playing by Heart។ អ្នក​ទាំង​ពីរ​គ្រាន់​តែជាដៃ​គូ​ មិនមែនជា​គូស្នេហ៍​នោះ​ឡើយ​។
  6. ១៩៩៨៖ ថត​រូប​ក្នុង​កម្មវិធីសម្ពោធរឿង «Gia»
  7. ២០០០,២០០១៖ រូបភាពជាមួយ​នឹង Billy Bob Thornton ក្នុង​កម្មវិធី​សម្ពោធ​ Gone រយៈ​ពេល​១​នាទី​
  8. ២០០១៖ ចុះ​ហត្ថលេខា​ដល់​អ្នក​គាំទ្រ​ក្នុង​កម្មវិធី​សម្ពោធភាពយន្ត​ omb Raider កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០០១​
  9. ២០០៤៖ លេង​បិទពួន​ជាមួយ​នឹង​កូនប្រុស​ Maddox ក្នុង​កម្មវិធី​សម្ពោធ​ភាពយន្ត​ the Shark Tale ក្នុង​ខែ​វិច្ឆិកា
  10. ២០០៧៖ ទៅផ្សារទិញទំនិញជា​មួយ​កូនច្បង​ Maddox និង​កូន​ស្រី​ Shiloh
  11. ២០០៨,២០០៩៖ ថតរូបជាមួយ​នឹង​អតីតស្វាមី​ Brad Pitt ក្នុង​កម្មវិធី​នានា
    ប្រភព៖ MSN
Share.