សមត្ថកិច្ចឃាត់ខ្លួនមនុស្ស១២នាក់ក្រោយពីប្រមូលផ្តុំគ្នាលែងជល់មាន់នៅក្នុងដីឡូតិ៍ចំការស្វាយមួយកន្លែងមិនស្គាល់ម្ចាស់ មានចិញ្ចឹមក្ងាន និងមាន់ជល់ ភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី ២៥ខែធ្នូឆ្នាំ២០២២។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនប្រតិបត្តិការចុះបង្ក្រាប មានប្រជាពលរដ្ឋរាយកការណ៍មកកម្លាំងសមត្ថកិច្ចក្រុងតាខ្មៅ ថាមានករណីលេងល្បែងជល់មាន់នៅចំណុចដីឡូតិ៍ភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល លឺដូចនោះ លោកវរសេនីយ៍ឯក យី វណ្ណដា ឋាន អធិការក្រុងតាខ្មៅ បានបញ្ជាលោកវរសេនីយ៍ទោ ពៅ បារមី ឋាន អធិការរងផ្នែកព្រហ្មទណ្ឌ ឲ្យដឹកនាំកម្លាំងសហការជាមួយ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត ចុះមកដល់ទីតាំងជល់មាន់ ដកហូតបានវត្ថុតាងមួយចំនួនដូចរៀបរាប់ខាងលើយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ។

ក្នុងប្រតិបត្តិការណ៍នោះ សមត្ថកិច្ចបានរឹបអូសបានវត្ថុតាងជាម៉ូតូចំនួន២៤គ្រឿង រួមទាំងវត្ថុតាមួយចំនួនទៀត ក្នុងនោះមានទាំងមាន់ជល់៥ក្បាលផងដែរ៕

អត្ថបទ៖តាខ្មៅ

Share.