​តារា​ចម្រៀង​ K-pop ក្រុម​ missA ដែល​បាន​ប្រែក​ក្លាយ​​ខ្លួន​មក​ជា​តារា​សម្ដែង​​ស្រី​ស្អាត​ Bae Suzy បាន​ប្រឡូក​ក្នុង​រង្វង់​សិល្បៈ​១០​ឆ្នាំ​មកហើយ​។​ ភាពយន្ត​ភាគ​ចុង​ក្រោយ​ដែល​សម្ដែង​ជាមួយ​នឹង​ Nam Joo Hyuk រឿង​ «Start Up» ក៏​ទទួល​បាន​ការ​កោត​ស្ញប់ស្ញែង​ចំពោះ​សាច់​រឿង​ ពិសេស​សមត្ថភាព​សម្ដែង​របស់​តារា​រូប​នេះ​។ ខណៈ​ដែល​អ្នក​គាំទ្រ​រង់​ចាំ​រឿង​ថ្មី​របស់​កញ្ញា​ យើង​មក​រំលឹក​រឿង​ល្បី​ៗ​ដែល​ Suzy ធ្លាប់​បាន​សម្ដែង​សិន​។

១. Dream High (២០១១)​
ភាពុយន្ត​ភាគ​រឿង​នេះ​នាំ​អ្នក​ទស្សនា​ទៅ​កាន់​វិទ្យាល័យ​ Kirin វិទ្យាស្ថាន​ជំនាញ​ផ្នែក​សិល្បៈ​សម្ដែង​។ Suzy សម្ដែង​ជា​តួអង្គ​សិស្ស​ដែល​មាន​ទេពកោសល្យ​ពី​កំណើត​ តែ​មាន​ចរិត​រឹងរូស​ Hye Mi ក្មេង​ស្រី​រូប​នេះ​សុបិន​ចង់​ក្លាយ​ជា​តារា​​ចម្រៀង​ Opera ដ៏​ល្បី​ ប៉ុន្តែ​ដោយ​សារ​បំណុល​របស់​ឪពុក​ ​នាង​បាន​ចូល​សិក្សា​នៅ​សាលា​ Kirin ហើយ​សិក្សា​ផ្នែក​តន្ត្រី​ប៉ុប​វិញ​។ នៅ​ទីនោះ​ Hye Mi រក​ឃើញ​ស្នេហា​ មិត្តភាព​ និង​គោល​ដៅ​ជីវិត​។

២. Big (២០១២)
ភាពយន្ត​នេះ​និយាយ​អំពី​ក្មេង​​​ម្នាក់​ បាន​ប្ដូរ​​ព្រលឹង​ជាមួយ​នឹង​វេជ្ជបណ្ឌិត​ដែល​មាន​វ័យ​ចាស់​ សម្ដែង​ដោយ​​ Gong Yoo។ ខណៈ​ដែល​ Suzy សម្ដែង​ជា​តួ​អង្គ​មួយ​ឈ្មោះ​ Mari ក្មេង​ស្រី​វ័យ​ក្មេង​ដែល​តាម​ស្រលាញ់​ Gong Yoo ។

៣. Kang Chi (២០១៣)
ភាពយន្ត​​នេះ​ក៏​មាន​ឈ្មោះ​មួយ​ផ្សេង​ទៀត​ដែរ​ថា​ «Gu Family» និយាយ​ពី​រឿងរ៉ាវ​របស់​មនុស្ស​ពាក់​កណ្ដាល​ កញ្ជ្រោង​កន្ទុយ​៩​ ពាក់​កណ្ដាល​ ឈ្មោះ​ Kang Chi (សម្ដែង​ដោយ​ Lee Seung Gi) ដែល​កំពុង​តែ​​ស្ថិត​ក្នុង​ដំណាក់​កាល​ក្លាយ​ជា​មនុស្ស​ពេញ​លេញ​។ Suzy សម្ដែង​ជា​តួ​ឯក​ស្រី​​ជា​មិត្ត​ស្រី​របស់​ Kang Chi មាន​ឈ្មនោះ​ថា​ Yeo Wool ជា​គ្រូ​ក្បាច់​គុន​។

៤. Uncontrollably Fond (២០១៦)
ភាពយន្ត​ភាគ​ដែល​បរិយាយ​អំពី​រឿង​រ៉ាវ​របស់​អតីត​គូស្នេហ៍​មួយ​គូ​ដែល​ឆ្លង​កាត់​ការ​ឈឺ​ចាប់​រាប់​ឆ្នាំ​ដោយ​សារ​តែ​ការ​​បែកបាក់​ ហើយ​បាន​ត្រលប់​មក​ជួប​គ្នា​សារជា​ថ្មី​ក្នុង​ឋានៈ​ជា​មិត្ត​រួម​ការងារ​។​ Joo Young (Kim Woo Bin) គឺ​ជា​តារា​ចម្រៀង​ដ៏​ល្បី​ ខណៈ​ Noh Eul (Suzy) គឺ​ជា​ផលិត​ករ​ផលិត​ឯកសារ​។

៥. While You Were Sleeping(២០១៧)​
Suzy សម្ដែង​ជា​តួ​អង្គ​ឈ្មោះ​ Hong Joo ស្ត្រី​ម្នាក់​ដែល​មាន​សមត្ថភាព​ពិសេស​តាម​រយៈ​ការ​សុបិន​ពី​អនាគត​។ នាង​បាន​ជួប​ជាមួយ​នឹង​ Jae Chan (Lee Jong Suk) បុរស​ម្នាក់​ដែល​អាច​ផ្លាស់ប្ដូរ​ហេតុការណ៍​ដែល​ Hong Joo បាន​មើល​ឃើញ​នៅ​ក្នុង​សុបិន​។​

៦. Vagabond (២០១៩)
នៅ​ក្នុង​ភាពយន្ត​នេះ​ Suzy គឺ​ជា​សមាជិក​ NIS (National Intelligence Service) មាន​ឈ្មោះ​ថា​ Hae Ri ។ ​នាង​បាន​ជួប​ជាមួយ​នឹង​ Dal Geon (​ Lee Seung Gi) បុរស​ម្នាក់​ដែល​ព្យាយាម​សងសឹក​លើ​ក្រុម​ឧក្រិដ្ឋជន​ដែល​ត្រូវ​បាន​គេ​ជឿជាក់​ថា​ជា​អ្នក​នៅ​ពី​ក្រោយ​គ្រោះ​ថ្នាក់​យន្តហោះ​ដែល​បាន​សម្លាប់​ក្មួយ​របស់​គេ​។ ភាពយន្ត​នេះ​​​នៅ​ភាគ​បញ្ចប់​បាន​ធ្វើ​ឱ្យ​ហ្វេន​មាន​ចម្ងល់​​និង​រងចាំ​វគ្គ​ទីពីរ​ (Season2)

៧. Start-Up ( ២០២០)
​ភាពយន្ត​ភាគ​ Start-Up បរិយាយ​ពី​ភាព​រីកចម្រើន​ជា​បន្តបន្ទាប់​របស់់​ប្រទេស​កូរ៉េ​លើ​ផ្នែក​បឧស្សាហកម្ម​ប្រព័ន្ធ​បច្ចេក​វិទ្យា។ Bae Suzy សម្ដែង​ជា​តួអង្គ​ Da Mi ស្ត្រី​ម្នាក់​ដែល​សុបិន​ចង់​ក្លាយ​ជា​ Steve Jobs របស់​ប្រទេស​កូរ៉េ​។ ចំណែក​ Nam Joo Hyuk សម្ដែង​ជា​តួ​អង្គ​ Do San មនុស្ស​មាន​សមត្ថភាពអច្ឆរិយ​ផ្នែក​គណិត​វិទ្យា ហើយ​គេ​ក៏​ត្រូវ​បាន​ Dami យល់​ច្រឡំ​ថា​ជាគូស្នេហ៍​គ្រា​ដំបូង​របស់​នាង​ដែរ​។

Telegram-Troryorng

​​

Share.