វគ្គ​ជម្រុះ​តាម​ពូល​នៃ​ពានរង្វាន់​បាល់ទាត់​ជើង​ឯក​ទ្វីប​អឺរ៉ុប UEFA Euro 2020 បាន​​ឈាន​ដល់​វគ្គ​ជម្រុះ​តាម​ពូល​នានា​ ខណៈ​ពូល D ​និង​ពូល E មិន​ទាន់​កំណត់​ថា​ក្រុម​ណា​នឹង​មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​បន្ត ឬ​ត្រូវ​ធ្លាក់​ចេញ​នៅ​ឡើយ​នោះ​ទេ បើ​ទោះ​ជា​នៅ​សល់​ត្រឹម​១​ប្រកួត​ចុង​ក្រោយ​ក៏​ដោយ។

លទ្ធផល​យប់​ថ្ងៃ​សុក្រ ចូល​ថ្ងៃ​សៅរ៍ នេះ៖
-ស៊ុយអែត ១-០ ស្លូវ៉ាគី
-ក្រូអាត ១-១ ឆែក
-អង់គ្លេស ០-០ ស្កុតឡែន

ដូច្នេះ​ក្រុម​ពូល D នៅ​សល់​តែ​២​ប្រកួត​ទៀត​ទេ​ដោយ​​នៅ​ថ្ងៃ​ទី២២ ត្រូវ​ប្រកួត​ដំណាល់​គ្នា៖
-ក្រូអាត ប៉ះ ស្កុតឡែន
-ឆែក ប៉ះ អង់គ្លេស

ចំណែក​ពូល E វិញ​នៅ​សល់​៣​ប្រកួត​ទៀត​ដោយ​ក្រុម​៖
-អេស្ប៉ាញ ប៉ះ ប៉ូឡូញ
-ស្លូវ៉ាគី ប៉ះ អេស្ប៉ាញ
-ស៊ុយអែត ប៉ះ ប៉ូឡូញ

ក្នុង​ចំណោម​វគ្គ​ជម្រុះ​តាម​ពូល​២១​ប្រកួត​មក​នេះ ក្រុម​​ទាំង​អស់​បាន​ទាត់​បញ្ចូល​ទី​គ្នា​បាន​៤៥​គ្រាប់​មក​ហើយ តែ​ក្នុង​នោះ​កីឡាករPatrik Schick របស់​សាធារណរដ្ឋ​ឆែក​ រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​គឺ​បាន​៣គ្រាប់​ម្នាក់​ឯង ច្រើន​ជាង​កីឡាករ ៧​រូប​ផ្សេង​ទៀត​ដែល​ទើប​តែ​រក​បាន​ម្នាក់​២គ្រាប់ ដូចជា Romelu Lukaku របស់​បែលហ្សិក, Ciro Immobile និង Manuel Locatelliរបស់​អ៊ីតាលី Denzel Dumfries របស់​ហុល្លង់, Cristiano Ronaldo របស់​ព័រទុយហ្គាល់, Roman Yaremchuk និង​Andriy Yarmolenkoរបស់​អ៊ុយក្រែន។

ចំណែក​កម្មវិធី​ប្រកួត​នៅ​យប់​ថ្ងៃ​សៅរ៍ ចូល​ថ្ងៃ​អាទិត្យ នេះ​មាន​៣គូ៖
-ហុងគ្រី ប៉ះ បារាំង ម៉ោង​៨យប់
-ព័រទុយហ្គាល់ ប៉ះ ​អាល្លឺម៉ង់ ម៉ោង​១១យប់
-អេស្ប៉ាញ ប៉ះ ប៉ូឡូញ ម៉ោង​២​រំលង​អាធ្រាត្រ

Telegram-Troryorng
Share.