ការប្រកួតលីគកំពូលអង់គ្លេស English Premier League ក្នុងថ្ងៃ Boxing Day បានបញ្ចប់៧គូ ដោយមានការទាត់បញ្ចូលទីគ្នាទៅវិញទៅមករហូតដល់២៥គ្រាប់ គិតត្រឹមសប្តាហ៍ទី១៦ នាយប់ថ្ងៃចន្ទ ទី២៦ ឆ្នាំ២០២២។

ខាងក្រោមនេះគឺលទ្ធផលទាំង៧គូ៖
-Brentford 2-2 Tottenham Hotspur នៅកីឡដ្ឋាន Gtech Community
-Leicester 0-3 Newcastle នៅកីឡដ្ឋាន King Power​
-Everton 1-2 Wolves នៅកីឡដ្ឋាន Goodison Park
-Southampton 1-3 Brighton & Hove Albion
-Crystal Palace 0-3 Fulham នៅកីឡដ្ឋាន Selhurst Park នៅកីឡដ្ឋាន St. Mary’s​។
-Aston Villa 1-3 Liverpool នៅកីឡដ្ឋាន Villa Park
-Arsenal 3-1 West Ham នៅកីឡដ្ឋាន Emirates។

គួរដឹងផងដែរថា Boxing Day គឺជា​ថ្ងៃ​ឈប់សម្រាក​របស់​ប្រទេស​មួយចំនួនដូចជា ចក្រភព​អង់គ្លេស ហុងកុង អូស្ត្រាលី កាណាដា នូ​វេ​ល​សេ​ឡង់ និង​ប្រជាជាតិ Commonwealth មួយចំនួនផងដែរ ប៉ុន្តែវាជាថ្ងៃដ៏​មមាញឹក និង​សំខាន់បំផុត ក្នុងវិស័យបាល់ទាត់ ជាពិសេសនៅលីគកំពូលអង់គ្លេស។

ការប្រកួត​ភាគច្រើន​តែងតែ​មានការ​រៀបចំ​ជំនួប​រវាង​ក្រុម​ដែល​ស្ថិតនៅក្នុង​ទីក្រុង ឬ​តំបន់​ដូចគ្នា ក្នុងទិសដៅ​ជៀសវៀង​កុំ​ឲ្យ​ក្រុម និង​អ្នកគាំទ្រ​របស់​ពួកគេ​ដើរលេង​ភ្លេចខ្លួន​បន្ទាប់ពី​ពិធីបុណ្យ​ណូអែល។

ខាងក្រោមនេះគឺជាកម្មវិធីប្រកួតដែលនៅសល់៖

Share.