សិល្បៈ​អន្តរជាតិ​៖ ស្ដ្រី​ជា​អ្នក​គាំទ្រ​ Andy Lau ​ងប់​ម្នាក់​ បាន​ចេញ​មក​ទម្លាយ​ថា​នាង​ពិត​ជា​សោកស្ដាយ​ណាស់​ដែល​កាលពី​មុន​នាង​ងប់​​នឹង​តារា​រូប​នេះ​រហូត​ធ្វើ​ឱ្យ​ឪពុក​បង្កើត​បញ្ចប់​ជីវិត​ខ្លួន​ឯង​។

កាល​ពី​១៥​ឆ្នាំ​មុន​​ឈ្មោះ​ Yang Lijuang ពិត​ជា​ល្បីល្បាញ​ណាស់​ មាន​មនុស្ស​ជា​ច្រើន​ចាប់​អារម្មណ៍​ ពិសេស​​បាន​ចេញ​មុខ​តាម​បណ្ដាញ​សារ​ព័ត៌មាន​ធំៗ​ដោយ​សារ​តែ​នាង​គឺជា​ដើម​ហេតុ​បណ្ដាល​ឱ្យ​ឪពុក​គិត​ខ្លី​។ ព្រោះ​​តែ​ស្រលាញ់​កូន​ស្រី​ ឪពុក​របស់​នាង​បាន​ចំណាយ​លុយ​សន្សំទាំង​អស់​របស់​ខ្លួន ដើម្បី​បំពេញ​ក្ដី​ស្រមៃ​ឱ្យ​កូន​​​បាន​ជួប​ជាមួយ​នឹង​អាយដល​ដែល​នាង​គាំទ្រ​គឺ​តារា​ចម្រៀង​ និង​តារា​សម្ដែង​ល្បី​ម្ចាស់​រហស្សនាម​រាជ​បុត្រ​មុខ​សង្ហា Andy Lau។

ឪពុក​ដ៏​កម្សត់​​ដែល​មាន​វ័យ ​៦៨​ឆ្នាំ​កាលណោះ​ ​បាន​ខ្ចី​លុយ​គេផង​ លុយ​លក់​​ផ្ទះ​ផង​ ហើយ​ថែម​ទាំង​ចង់​លក់​គ្រលៀន​ថែម​ទៀត​ដើម្បី​ប្រមូល​ផ្ដុំ​លុយ​ឱ្យ​កូន​ស្រី​អាច​មាន​ពិន្ទុ​គ្រប់​ ហើយ​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​​កម្មវិធី​ Heavenly King’s Birthday ដែល​ជា​កម្មវិធី​មួយ​រៀបចំ​ដោយ​អ្នក​គាំទ្រ​របស់​ Andy Lau។​

បន្ទាប់​ពី​សម្ងំ​ខ្លួន​ពួន​អាត្មា​អស់​ជា​ច្រើន​ឆ្នាំ​អតីត​ដ៏គាំទ្រ​ដ៏ងប់​រូប​នេះ​បានចេញ​មក​ទម្លាយ​អារម្មណ៍​ពិត​របស់​ខ្លួន​ថា​នាង​ពិត​ជា​ស្ដាយ​ក្រោយ​ណាស់​ដែល​កាល​ណោះ​នាង​ងប់​នឹង​តារា​រូប​នេះ​រហូត​ធ្វើ​ឱ្យ​ឪពុក​របស់​នាង​លក់​ខ្ទេចខ្ទី​គ្មាន​សល់​ ហើយ​ចុង​ក្រោយ​ដល់​ថ្នាក់​គិត​ខ្លី​ធ្វើ​អត្តឃាត​។

​ប្រភព៖ 8days

Share.