ក្រុមជម្រើសជាតិវៀតណាម នឹងត្រូវបើកទ្វកីឡដ្ឋាន My Dinh ក្នុងទីក្រុងហាន់ណូយ ជាលើកដំបូងក្នុងការប្រកួតពានរង្វាន់ធំប្រចាំតំបន់អាស៊ាន AFF Mitsubishi Electric Cup 2022 ទទួលក្រុមជម្រើសជាតិម៉ាឡេស៊ី នៅថ្ងៃ២៧ ខែធ្នូ វេលាម៉ោង ៧:៣០នាទីយប់នេះ។

ក្រុមជម្រើសជាតិវៀតណាម ក្រោមការដឹកនាំរបស់លោក Park Hang-seo បានយកឈ្នះឡាវ ក្នុងលទ្ធផល ៦-០ នៅកីឡដ្ឋាន New Laos National ជាមួយកំណត់ត្រាមិនរបូតគ្រាប់បាល់៧ប្រកួតជាប់ៗគ្នា នៃពានរង្វាន់ AFF Mitsubishi Electric Cup 2022 កាលពីយប់ទី២១ ខែធ្នូ កន្លងទៅ។

ខណ:ក្រុមជម្រើសជាតិម៉ាឡេស៊ី ក្រោមការដឹកនាំរបស់លោក Kim Pan-gon រកបាន៣ពិន្ទុ ក្រោយយកឈ្ន មីយ៉ាន់ម៉ា ក្នុងលទ្ធផល ១-០ កាលពីល្ងាចថ្ងៃពុធ ទី២១ ខែធ្នូជំនួបបើកឆាកពូល B និងឈ្នះឡាវក្នុងលទ្ធផល ៥-០ កាលពីយប់ថ្ងៃទី២៤ ខែធ្នូ នៃពានរង្វាន់ដ៍ធំប្រចាំតំបន់អាស៊ាន AFF Mitsubishi Electric Cup 2022 ។
ប្រវត្តិជំនួប៥ប្រកួតចុងក្រោយ របស់វៀតណាម និងម៉ាឡេស៊ី៖

  • វៀតណាម ៣-០ ម៉ាឡេស៊ី នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ប្រកួតពានរង្វាន់ AFF Championship
  • ម៉ាឡេស៊ី ១-២ វៀតណាម នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ប្រកួតជម្រុះក្នុងពូលព្រឹត្តិការណ៍ FIFA World Cup
  • វៀតណាម ១-០ ម៉ាឡេស៊ី នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ប្រកួតជម្រុះក្នុងពូលព្រឹត្តិការណ៍ FIFA World Cup
  • វៀតណាម ១-០ ម៉ាឡេស៊ី នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ប្រកួតពានរង្វាន់ AFF Championship
  • វៀតណាម ២-២ ម៉ាឡេស៊ី នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ប្រកួតពានរង្វាន់ AFF Championship
  • វៀតណាម ២-០ ម៉ាឡេស៊ី នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ប្រកួតពានរង្វាន់ AFF Championship
  • ម៉ាឡេស៊ី ០-១ វៀតណាម នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ប្រកួតពានរង្វាន់ AFF Championship

គិតត្រឹមថ្ងៃនេះមុនចំនួបនៅល្ងាចនេះក្នុងតារាងចំណាត់ថ្នាក់ពូល B បណ្តោះអាសន្ន៖ ម៉ាឡេស៊ី ឈរនៅកមពូលតារាង មាន ៦ពិន្ទុ, វៀតណាម លេខ២មាន ៣ពិន្ទុ, សិង្ហបុរី លេខ៣ មាន ៣ពិន្ទុ ខណ: មីយ៉ាន់ម៉ា និងឡាវ ២ប្រកួតដូចគ្នា មានសូន្យពិន្ទុ។ តារាងចំណាត់ថ្នាក់ពូល A បណ្តោះអាសន្ន៖ ១. ថៃ ៦ពិន្ទុ ២. ឥណ្ឌូណេស៊ី ៦ពិន្ទុ ៣. កម្ពុជា ៣ពិន្ទុ ៤. ហ្វីលីពីន ៣ពិន្ទុ ៥. ប្រ៊ុយណេ សូន្យពិន្ទុ៕

Share.