ក្រោយយកឈ្នះម៉ាឡេស៊ី ក្នុងលទ្ធផល ៣-០ នៅកីឡដ្ឋាន My Dinh ក្នុងទីក្រុងហានណូយ ក្រុមជម្រើសជាតិវៀតណាម ឡើងទៅឈរកំពូលតារាងពូល B បណ្តោះអាសន្ន ក្រោយឆ្លងកាត់២ប្រកួត ឈ្នះ២ មាន៦ពិន្ទុពេញ កាលពីរាត្រីថ្ងៃទី២៧ ខែធ្នូ នៃពានរង្វាន់ AFF Mitsubishi Electric Cup 2022។


ខណ:ម៉ាឡេស៊ី លេខ២ លេង៣ប្រកួត ឈ្នះ២ និងចាញ់១ មាន៦ពិន្ទុ, សិង្ហបុរី លេខ៣, មីយ៉ាន់ម៉ា លេខ៤ និងឡាវ លេខ៥។

ទស្សនាវីដេអូ Highlights វៀតណាមឈ្នះម៉ាឡេស៊ី៖

ងាកក្រុមជម្រើសជាតិឡាវ ស្ថិតក្នុងពូល B ដែរនោះ ក្រោមការដឹកនាំរបស់លោក Michael Weiss គ្រូបង្វឹកជនជាតិអាល្លឺម៉ង់ អស់ឱកាសឡើងទៅវគ្គបន្ត ក្រោយរងបរាជ័យក្រោមថ្វីជើងសិង្ហបុរី ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋាន New Laos National នៅទីក្រុងវៀងច័ន្ទ នៃពានរង្វាន់ AFF Mitsubishi Electric Cup 2022។


ដោយ៣ប្រកួតកនុំ្លងមកឡាវមិនអាចយកឈ្នះបាន ប្រកួតទី១ចាញ់ វៀតណាម ៦-០ ប្រកួតទី២ចាញ់ ម៉ាឡេស៊ី ៥-០ និងចាញ់ក្រោយរងបរាជ័យក្រោមថ្វីជើងសិង្ហបុរី ក្នុងលទ្ធផល ២-០។

ទស្សនាវីដេអូ Highlights សិង្ហបុរី ឈ្នះឡាវ៖

តារាងចំណាត់ថ្នាក់ពូល B ក្រុមជម្រើសជាតិវៀតណាម ឡើងទៅឈរកំពូលតារាងបណ្តោះអាសន្ន ក្រោយឆ្លងកាត់២ប្រកួត ឈ្នះ២ មាន៦ពិន្ទុពេញ ខណ:ម៉ាឡេស៊ី លេខ២ លេង៣ប្រកួត ឈ្នះ២ និងចាញ់១ មាន៦ពិន្ទុ, សិង្ហបុរី លេខ៣, មីយ៉ាន់ម៉ា លេខ៤ និងឡាវ លេខ៥៕

Share.