បុរសជាជនជាតិឥណ្ឌូនេស៊ីម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្រោយពីប្រើហិង្សានិងគម្រាមសម្លាប់នារី ជាសង្សាររបស់ខ្លួននៅថ្ងៃទី២៥  ខែធ្នូ    ឆ្នាំ២០២២ក្នុងបន្ទប់ជួលលេខ១៤ ភូមិជ្រៃធំ  ឃុំសំពៅពូន ស្រុកកោះធំ  ខេត្តកណ្ដាល។

ប្រភពីពសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ  ម៉ៅ  សម្ផស្ស ភេទស្រី អាយុ ៣១ឆ្នាំ  ជនជាតិខ្មែរ មុខរបរ  បុគ្គលិក ភោជនីយដ្ឋាន  រស់នៅ ភូមិឃុំកេីតហេតុ ។

ចំណែកជនសង្ស័យ  មាន-ឈ្មោះ  ដានី  (DANI PEIMANA) ភេទប្រុស  អាយុ២៣ ឆ្នាំ  ជនជាតិឥណ្ឌូនេស៊ី  លិខិតឆ្លងដែនលេខ  C2673272 មុខរបរ  បុគ្គលិកកាស៊ីណូ ហ្រ្គេនដ្រាហ្គន  បច្ចុប្បន្នរស់នៅភូមិឃុំកេីតហេតុ។ជនសង្ស័យបានធ្វេីតេស្តរួច  វិជ្ជមានសារធាតុញៀន(+)។

បើតាមសមត្ថកិច្ច     កន្លងមកជនរងគ្រោះ  និងជនសង្ស័យ  គឺជាសង្សារស្រលាញ់គ្នាបានជាង០១ឆ្នាំ  និងបានរស់នៅជាមួយគ្នាក្នុងបន្ទប់ជួល   នៅភូមិ-ឃុំកេីតហេតុ ។

នៅថ្ងៃកេីតហេតុ  ជនសង្ស័យបានឈ្លោះប្រកែកជាមួយជនរងគ្រោះ  នៅចំណុចកេីតហេតុ  ភ្លាមនោះជនសង្ស័យ  បានវាយទៅលេីផ្ទៃមុខ  និងក្បា លរបស់ជនរងគ្រោះ  ជាច្រេីនដៃបណ្ដាលឱ្យរងរបួស  ហេីមជាំឈាមក្រោមភ្នែកផ្នែកខាងឆ្វេង ០១កន្លែង  និងហេីមថ្ពាល់ទាំងសងខាង បន្ទាប់មកជនសង្ស័យបានយកខ្នេីយសង្កត់ ទៅលេីមុខជន រងគ្រោះខ្ទប់នឹងពូក និងបានគំរាមថា  ប្រសិនជាជនរងគ្រោះហ៊ានរត់  រូបគេនឹងសម្លាប់ចោលលឺដូចនេះជនរងគ្រោះ មិនហ៊ានប្រាប់មិត្តភ័ក្តិឱ្យជួយនោះទេ។រហូតដល់ថ្ងៃទី ២៧ខែធ្នូ២០២២ វេលាម៉ោង១៦:០០នាទី ទេីបជនរងគ្រោះមកដាក់បណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកកោះធំ។

ក្រោយពីទទួលបានបណ្ដឹងខាងលេីរួច កម្លាំងនគរបាលជំនាញយុត្តិធម៌ស្រុក  សហ ការជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាលនគរបាលសំពៅពូន បានចុះទៅកន្លែងកេីតហេតុបានឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំដេីម្បីចាត់ការទៅតាមនីតិវិធី៕

អត្ថបទ៖តាខ្មៅ

Share.