គិតត្រឹម​ថ្ងៃទី២៧ ខែធ្នូ ម្សិល​មិញ​​ជា​ការ​ប្រកួត​ទី១២ នៃពានរង្វាន់ AFF Mitsubishi Electric Cup 2022 ក្រោយក្រុមជម្រើសជាតិវៀតណាមយកឈ្នះម៉ាឡេស៊ី ក្នុងលទ្ធផល ៣-០ នៅកីឡដ្ឋាន My Dinh ក្នុងទីក្រុងហានណូយ និងក្រុមជម្រើសជាតិឡាវ បរាជ័យក្រោមថ្វីជើងសិង្ហបុរី ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋាន New Laos National។

លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ​ក្រុមជម្រើសជាតិថៃឈរ​នៅ​លើ​កំពូល​តារាងពូល A ២ប្រកួត​មាន ៦ពិន្ទុ និង​ក្រុមជម្រើស​ជាតិ​វៀតណាម ឈរនៅលើកំពូល​តាម​រាងពូល B ២ប្រកួត​មាន ៦ពិន្ទុ ដូចគ្នា។ ក្រុម​ទាំង​២​ក៏​ជា​ក្រុម​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​គឺ​ ៩គ្រាប់​ដូច​គ្នា ដោយ​គ្មាន​អ្នកស៊ុត​ចូល​វិញ។

ក្រុម​ដែល​រក​គ្រាប់​បាល់​បាន​ក្នុង​ពូល A មាន៖

  • ថៃ ២ប្រកួត រក​បាន​ ៩គ្រាប់ គ្មាន​អ្នក​ស៊ុត​ចូល​វិញ
  • ឥណ្ឌូណេស៊ី ២ប្រកួត រក​បាន ៩គ្រាប់ គេ​ស៊ុត​ចូល​ ១គ្រាប់​វិញ
  • កម្ពុជា ២ប្រកួត រក​បាន​ ៤គ្រាប់ គេ​ស៊ុត​ចូល ៤គ្រាប់​វិញ
  • ហ្វីលីពីន ៣ប្រកួត រក​បាន​ ៧គ្រាប់ គេ​ស៊ុត​ចូល ៨​គ្រាប់​វិញ
  • ប្រ៊ុយណេ ៣ប្រកួត រក​បាន​ ១គ្រាប់ គេស៊ុត​ចូល ១៧គ្រាប់​វិញ

​ក្រុម​ដែល​រក​គ្រាប់បាល់បាន​​ក្នុង​ពូល B មាន៖

  • វៀតណាម ២ប្រកួត រក​បាន​ ៩គ្រាប់ គ្មាន​អ្នកស៊ុត​ចូល​វិញ
  • ម៉ាឡេស៊ី ៣ប្រកួត រក​បាន ៦គ្រាប់ គេ​ស៊ុត​ចូល ៣គ្រាប់​វិញ
  • សិង្ហបុរី ២ប្រកួត រកបាន ៥គ្រាប់​ គេ​ស៊ុត​ចូល ២គ្រាប់​វិញ
  • ម៉យ៉ានម៉ា ២ប្រកួត រកបាន ២គ្រាប់ គេ​ស៊ុត​ចូល ៤គ្រាប់​វិញ
  • ឡាវ ៣ប្រកួត គ្មាន​គ្រាប់​បាល់ គេ​ស៊ុត​ចូល ១៣គ្រាប់

ពានរង្វាន់ជើងឯកបាល់ទាត់បុរសប្រចាំតំបន់អាស៊ាន បង្កើតឡើងដំបូងតាំងពីឆ្នាំ ១៩៩៦ មកម៉្លេះ ដោយប្រកួតរាល់២ឆ្នាំម្តង ស្របពេលដំបូងឡើយប្រើឈ្មោះជា AFF Tiger Cup រហូតដល់ឆ្នាំ២០០៤ ក៏ប្តួរឈ្មោះទៅជា AFF Suzuki Cup វិញម្តង និងចុងក្រោយចាប់ពីឆ្នាំ២០២២ តទៅប្រើឈ្មោះជាAFF Mitsubishi Electric Cup វិញម្តង។

ថៃ ជាក្រុមឈ្នះជើងឯកពានរង្វាន់បុរសប្រចាំតំបន់អាស៊ាន នេះបានច្រើនជាងគេ រហូតដល់ទៅ៦លើក ឯសិង្ហបុរី ឈ្នះបាន៤លើក វៀតណាម ឈ្នះ២លើក និងម៉ាឡេស៊ី ឈ្នះបាន១លើក។ ឥណ្ឌូណេស៊ី ជាក្រុមឡើងវគ្គផ្ដាច់ព្រ័ត្របានច្រើនជាងគេរហូតដល់៦លើក តែបរាជ័យរហូត៕

Share.