ការ​ត្រលប់​មក​វិញ​ក្នុង​វគ្គ​ទី​២​របស់​ភាពយន្ត​ភាគ​បែប​វេជ្ជសាស្ត្រ​ពេទ្យ​ «Hospital Playlist2» ដែល​​ត្រលប់​មក​បរិយាយ​ពី​ជីវិត​របស់​ក្រុម​គ្រូ​ពេទ្យ​មិត្ត​សម្លាញ់​នៅ​ក្នុង​មន្ទីរពេទ្យ​ Yol Jae ដែល​គ្រាន់​តែ​បញ្ចាំង​ភាគ​ដំបូង​សោះ​ បាន​បំបែក​កំណត់ត្រា​ ក្លាយ​ជា​រឿង​ភាគ​ប្រចាំ​ប្រវត្តិសាស្ត្រ​ TVN ដែល​ទទួល​បាន​អត្រា​ទស្សនា​ខ្ពស់​បំផុត​សម្រាប់​ការ​បញ្ចាំង​ភាគ​ទីមួយ​។

យោង​តាម​ Nielsen Korea រឿង «Hospital Playlist2» បញ្ចាំង​ភាគ​ដំបូង​មាន​អត្រា​ទស្សនា​គិត​ជា​ភាគ​រយ​១០.០០៧% ដែល​ចាត់​ទុក​ជា​តួលេខ​មួយ​ខ្ពស់​ជាង​​វគ្គ​ទីមួយ​ដែល​បញ្ចាំង​ថ្ងៃ​ដំបូង​​ទទួល​បាន​អត្រា​ទស្សនា​ ៦.៣២៥% ខណៈ​វគ្គ​ទីមួយ​ភាគ​បញ្ចប់​រក​បាន​អត្រា​ទស្សនា​ចំនួន​១៤.១៤២%​។ មិន​ត្រឹម​តែ​បង្កើត​បាន​កំណត់​ត្រា​ថ្មី​បញ្ចាំង​វគ្គ​មួយ​មាន​អត្រា​ទស្សនា​ខ្ពស់​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្កើត​បាន​កំណត់​ត្រា​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​ TVN ក្នុង​ចំណោម​ភាពយន្ត​ភាគ​ទាំង​១០​រឿង​ដែល​បញ្ចាំង​វគ្គ​ទីមួយ​មាន​អត្រា​ទស្សនា​ច្រើន​បំផុត​ថែម​ទៀត​ផង​។​

ខាង​ក្រោម​នេះជា​​លេខ​រៀង​ភាពយន្ត​ភាគ​ដែល​បញ្ចាំង​ភាគ​ដំបូង​មាន​អត្រា​ទស្សនា​ខ្ពស់​បំផុត​របស់​ TVN៖

១.Hospital Playlist 2 (2021) – 10.0%

២.Mr. Sunshine (2018) – 8.9%

៣.Encounter (2018) – 8.7%

៤.Mr. Queen (2020) – 8.0%

៥.Vincenzo (2021) – 7.7%

៦.Stranger 2 (2020) – 7.6%

៧.Memories of the Alhambra (2018) – 7.55

៨.Hotel Del Luna (2019) – 7.3%

៩.Goblin (2016) – 6.9%

១០.Arthdal Chronicles (2019) – 6.7%

Hospital Playlist 2 គឺ​ជា​រឿង​រ៉ាវ​ដែល​បរិយាយ​ពី​ក្រុម​គ្រូពេទ្យ​ចំនួន​៥​នាក់​ដែល​ជា​មិត្តភក្ដិ​ជិត​ស្និត​នឹង​គ្នា​ ហើយ​ក្រោយ​ពេល​រៀន​ចប់​បាន​មក​ធ្វើ​ការ​ងារ​នៅ​ក្នុង​មន្ទីរពេទ្យ​តែ​មួយ​ជាមួយ​គ្នា​ទៀត​។ សម្រាប់​វគ្គ​ទី​២​នេះ​ នឹង​មក​បង្ហាញ​បន្ត​ពី​ខ្សែ​ជីវិត​ ​សម្ព័ន្ធភាព​ ស្នេហា​ ​និង​ការងារ​របស់​តួ​អង្គ​សំខាន់ៗ​ទាំង​៥​រូប​នេះ​ជា​បន្ត​ទៀត​៕

Telegram-Troryorng
Share.