ក្រុមឈរកំពូលតារាងពូល A ថៃ នឹង​ត្រូវ​ជួប​ក្រុមឥណ្ឌូណេស៊ី នៅថ្ងៃនេះ ក្នុងកីឡដ្ឋាន
Gelora Bung Karno ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី វេលាម៉ោង ៤:៣០នាទីតទៅ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ AFF Mitsubishi Electric Cup 2022។​​

ប្រវត្តិ ៦ប្រកួត​ចុង​ក្រោយ៖

១. ថៃ ២-០ ឥណ្ឌូណេស៊ី ជួបគ្នានៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ ប្រកួតពានរង្វាន់ AFF Championship
២. ថៃ ៤-២ ឥណ្ឌូណេស៊ី ជួបគ្នានៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ប្រកួតពានរង្វាន់ AFF Championship
៣. ថៃ ៣-០ ឥណ្ឌូណេស៊ី ជួបគ្នានៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ប្រកួតជម្រុះពានរង្វាន់ FIFA World Cup
៤. ថៃ ២-២ ឥណ្ឌូណេស៊ី ជួបគ្នានៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ប្រកួតជម្រុះពានរង្វាន់ FIFA World Cup
៥. ថៃ ៤-០ ឥណ្ឌូណេស៊ី ជួបគ្នានៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ប្រកួតពានរង្វាន់ AFF Championship
៦. ថៃ ២-២ ឥណ្ឌូណេស៊ី ជួបគ្នានៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ប្រកួតពានរង្វាន់ AFF Championship

ក្រុម​ទាំង​ពីរ​នេះ​ធ្លាប់​មាន​ប្រវត្តិជួប​គ្នា​ដំបូង​តាំង​ពី​ឆ្នាំ១៩៥៧ ដោយ​កាល​នោះ​ក្រុមឥណ្ឌូណេស៊ី​បាន​យក​ឈ្នះ​ថៃ ក្នុងលទ្ធផល ៤-០។ ដោយ​ឡែក​សម្រាប់​ជំនួប​៦ប្រកួត​ចុង​ក្រោយ​វិញ​ ក្រុម​ឥណ្ឌូណេ​ស៊ី​មិន​ដែល​ឈ្នះ​ថៃ​សោះ តែ​ធ្លាប់​២ប្រកួត ចុះ​នៅ​ល្ងាច​នេះ​វិញ?

នៅល្ងាច​នេះ​ដែរ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតទល់នឹងក្រុមជម្រើសជាតិប្រ៊ុយណេ ពូល A នៃពានរង្វាន់ AFF Mitsubishi Electric Cup 2022 ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ វេលាម៉ោង ៥:០០នាទីល្ងាចតទៅ។
តារាងចំណាត់ថ្នាក់ពូល A៖
១. ថៃ ២ប្រកួត ឈ្នះ២ ៦ពិន្ទុ២ (គ្រាប់ចំណេញ៩គ្រាប់)
២. ឥណ្ឌូនេស៊ី ២ប្រកួត ឈ្នះ២ ៦ពិន្ទុ (គ្រាប់ចំណេញ៨គ្រាប់)
៣. កម្ពុជា ២ប្រកួត ឈ្នះ១ និងចាញ់១ មាន៣ពិន្ទុ (គ្មានគ្រាប់ចំណេញ)
៤. ហ្វីលីពីន ៣ប្រកួត ឈ្នះ១ និងចាញ់២ មាន៣ (-១គ្រាប់)
៥. ប្រ៊ុយណេ ៣ប្រកួត ចាញ់ទាំង១១ (-១៦គ្រាប់)៕

Share.