ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2022 បាន​បញ្ចប់​ក្រោយ​ប្រកួត​តាំង​ពី​​ខែ​មីនា ដើម​ឆ្នាំ​២០២២មក ស្រប​ពេល​ដែល​​លទ្ធផល​ជា​ចុងក្រោយ​ជើង​ឯក​បាន​ទៅ​ភ្នំពេញក្រោន ខណ:វិសាខាជើងឯករង ព្រះខ័នរាជស្វាយរៀងលេខ៣ និងបឹងកេតលេខ៤។

នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ ក្លិប​បាល់ទាត់វិសាខា​ក៏​បាន​ប្រកាសស្វាគមន៍សមាជិកថ្មីចំនួន​៤នាក់ ដើម្បីមកកាន់គ្រួសារបាល់ទាត់ វិសាខា ដើម្បី​ត្រៀម​រដូវ​កាលថ្មីឆ្នាំ២០២៣។

កីឡាករទាំង៤រូបនេះរួមមាន៖

. កីឡាករ ស រតនា ខ្សែការពារ

. កីឡាករ វឿន វ៉ា ខ្សែប្រយុទ្ធ

៣. កីឡាករ ស៊ិន សុវណ្ណមករា បម្រើការពារ

៤. កីឡាករ ចាន់ សារ៉ាពេជ្រ ខ្សែការពារ

Share.