ប្រកួតបើកឆាក ក្រុម Burn X Flash កម្ពុជាចាញ់ក្រុម Facon E-Sports របស់​មីយ៉ាន់​ម៉ាក្នុងវគ្កជម្រុះ​ក្នុង​ពូល​ព្រឹត្តិការណ៍ M4 World Championship កាលពី​ម្សិល​មិញ។

ការប្រកួតជម្រុះក្នុង​ពូលគឺជាដំណាក់កាលវគ្គសន្សំពិន្ទុ ចាប់ពីថ្ងៃទី១ ដល់ទី៤ និងវគ្គចាញ់ធ្លាក់ ឈ្នះឡើងរហូតដល់វគ្គផ្តាច់ព្រ័ត្រ ចាប់ពីថ្ងៃទី៧ ដល់ទី១៦ ខែមករា ឆ្នាំ២០២៣។

ព្រឹត្តិការណ៍អន្តរជាតិនេះមានក្រុមកីឡាករ E-Sports ចំនួន១៦មកពីប្រទេសផ្សេងៗទូទាំពិភពលោកចូល​រួម និងត្រូវបានបែងចែកជា៤ពូល ហើយក្នុង១ពូលមាន៤ក្រុម។ សម្រាប់ក្រុមកម្ពុជា Burn X Flash ស្ថិតនៅក្នុង A ដែលមានក្រុម Blacklist International របស់ហ្វីលីពីន​ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក​ឆ្នាំចាស់។
ក្រុមកម្ពុជាស្ថិត​នៅ​ក្នុង​ពូល A រួម​មាន៖

  • Blacklist International (ហ្វីលីពីន)
  • Burn X Flash (កម្ពុជា)
  • Falcon Esports (មីយ៉ាន់ម៉ា)
  • Incendio Supremacy (តួកគី)

ប្រកួត​បន្ទាប់​ក្រុមកម្ពុជា នឹង​ត្រូវ​ជួប​ក្រុម​ការពារ​តំណែង​ជើង​ឯក Blacklist International នៅ​ថ្ងៃ​ទី៣ ខែមករា វេលាម៉ោង ៥:០០នាទីល្ងាច។

ព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោក M4 World Championship នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី រៀបចំដោយ Moonton នៅដើមខែមករា ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ ដែលមានប្រាក់រង្វាន់សរុបចំនួន៨០ម៉ឺនដុល្លារអាមេរិក ដែលនឹងត្រូវបែងចែកទៅតាមចំណាត់ថ្នាក់៕

Share.