ល្ងាចនេះក្រុមជម្រើសជាតិកម្ពុជា និង​ត្រូវ​ជួប​ក្រុម​ជម្រើស​ជាតិ​ថៃ ក្នុង​ការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022 ពូល A ក្នុងពហុកីឡដ្ឋាន Thammasat Stadium ខេត្ត Pathum Thani វេលាម៉ោង ៧:៣០នាទីយប់។

សម្រាប់​ឈុតធំកម្ពុជា​ធ្លាប់​មាន​ប្រវត្តិ​ជួបថៃ​តាំង​ពី​ឆ្នាំ១៩៥៧ ជំនួប​៦លើក កម្ពុជាមិន​ដែល​យក​ឈ្នះ​ថៃ​បាន​ឡើង​ដោយ​ធ្លាប់​ស្មើ​ម្ដង​នៅ​ឆ្នាំ១៩៧១ លទ្ធផល ១-១ ប្រកួត South East Asian Peninsula Games។

ប្រវត្តិជំនួប ៦ប្រកួត​កន្លង​មក​កម្ពុជា-ថៃ៖

  • ថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៥៧៖ កម្ពុជា ០-៣ ថៃ ប្រកួត Merdeka Tournament
  • ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ១៩៦៤៖ កម្ពុជា ០-១ ថៃ ប្រកួត Merdeka Tournament
  • ថ្ងៃទី១ ខែធ្នូ ឆ្នាំ១៩៧១៖ កម្ពុជា ១-១ ថៃ ប្រកួត South East Asian Peninsula Games
  • ថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៩៥៖ កម្ពុជា ០-៩ ថៃ ប្រកួត South East Asian Games
  • ថ្ងៃទី១២ ខែតុលា ឆ្នាំ១៩៩៧៖ កម្ពុជា ០-៤ ថៃ ប្រកួត South East Asian Games
  • ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០០១៖ កម្ពុជា ០-៧ ថៃ ប្រកួត South East Asian Games

តារាងចំណាត់ថ្នាក់ពូល A បណ្ដោះអាសន្ន៖
១. ថៃ ៣ប្រកួត ឈ្នះ២ ស្មើ១ មាន ៧ពិន្ទុ
២. ឥណ្ឌូនេស៊ី ៣ប្រកួត ឈ្នះ២ ស្មើ១ ៧ពិន្ទុ
៣. កម្ពុជា ៣ប្រកួត ឈ្នះ២ និងចាញ់១ មាន៦ពិន្ទុ
៤. ហ្វីលីពីន ៣ប្រកួត ឈ្នះ១ និងចាញ់២ មាន៣ ពិន្ទុ
៥. ប្រ៊ុយណេ ៤ប្រកួត ចាញ់ទាំង៤ មាន០ពិន្ទុ៕

Share.