សកម្មភាព​ប្រកួត​យប់​មិញ​រវាង​អេស្ប៉ាញ និង​ប៉ូឡូញ

ពានរង្វាន់​បាល់ទាត់​ជើង​ឯក​ទ្វីប​អឺរ៉ុប UEFA Euro 2020 នៅ​សល់​តែ​ម្នាក់​១​ប្រកួត​ប៉ុណ្ណោះ ក្នុង​វគ្គ​ជម្រុះ​តាម​ពូល ហើយ​មាន​តែ​ក្រុម​ហុល្លង់ អ៊ីតាលី និង​បែលហ្សិក ប៉ុណ្ណោះ ដែល​បាន​កក់កៅអី​ឡើង​ទៅ​ជុំ​បន្ទាប់ ក្រៅ​ពី​នោះ​ពូល​ផ្សេងៗ នៅ​មាន​ពិន្ទុ​ប្រដេញ​គ្នា​នៅ​ឡើយ។

ចំពោះ​លទ្ធផល​ប្រកួត​នៅ​យប់​ថ្ងៃ​សៅរ៍ ចូល​ថ្ងៃ​អាទិត្យ នេះ​ឃើញ​ថា៖
-ហុងគ្រី ១-១ បារាំង
-ព័រទុយហ្គាល់ ២-៤ អាល្លឺម៉ង់
-អេស្ប៉ាញ ១-១ ប៉ូឡូញ

សម្រាប់​ប្រកួត​បន្ទាប់ ធ្វើ​ឡើង​នៅ​យប់​ថ្ងៃ​អាទិត្យ នេះ​មាន​តែ​២គូ​ទេ​ដែល​ជា​ប្រកួត​បិទ​ពូល A៖
-ស្វីស ប៉ះ ទួរគី ម៉ោង​១១យប់
-អ៊ីតាលី ប៉ះ វ៉ែល ម៉ោង​១១យប់

ជាមួយ​គ្នា​នេះ​ដែរ​ក្នុង​វគ្គ​ជម្រុះ​តាម​ពូល​ទាំង​២៤​កន្លង​មក ក្រុម​ទាំង​អស់​បាន​ទាត់​បញ្ជូល​ទី​គ្នា​ទៅ​វិញ​ទៅ​មក​បាន​៥៥​គ្រាប់ ហើយ​កីឡាករ Patrik Schick របស់​សាធារណៈរដ្ឋ​ឆែក និង​កីឡាករ​ Cristiano Ronaldo របស់​ព័រទុយហ្គាល់ រក​បាន​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ គឺ​ម្នាក់​៣គ្រាប់៕

Telegram-Troryorng
Share.