ក្លិបបាល់ទាត់វិសាខា បានប្រកាសតែងតាំងលោក Simon McMenemy ជនជាតិស្កុតឡេន វ័យ៤៥ឆ្នាំ ជាគ្រូបង្វឹកថ្មី ត្រៀមសម្រាប់ពានរង្វាន់នានាក្នុងឆ្នាំ ២០២៣ ដូចជា Cambodian League Cup និង Cambodian Premier League ជាពិសេសគឺត្រូវការពារតំណែងជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន

លោក Simon McMenemy ចាប់ផ្តើមអាជីពជាគ្រូបង្វឹកដំបូងនៅឆ្នាំ ២០១០ ជាមួយក្រុមជម្រើសជាតិហ្វីលីពីន និងក្លិបបាល់ទាត់ Long An FC លីគលំដាប់ទី២វៀតណាម នៅឆ្នាំ ២០១១ មុនផ្លាស់ទៅដឹកនាំក្រុម PS Mitra Kukar លីគលំដាប់ទី៣ឥណ្ឌូនេស៊ី នៅឆ្នាំ ២០១១-១២។

នៅឆ្នាំ ២០១៣ លោក Simon ទៅដឹកនាំក្រុម Madura United លីគកំពូលឥណ្ឌូនេស៊ី ហើយឆ្នាំ ២០១៤ ផ្លាស់ទៅដឹកនាំ New Radiant លីគកំពូលម៉ាល់ឌីវ ចន្លោះឆ្នាំ ២០១៤-១៦ ផ្លាស់ទៅដឹកនាំ Loyola (អតីតលីគកំពូលហ្វីលីពីន)។

នៅឆ្នាំ ២០១៧ ផ្លាស់ទៅដឹកនាំក្រុម Bhayangkara FC លីគកំពូលឥណ្ឌា និងឆ្នាំ ២០១៩ ដឹកនាំក្រុមជម្រើសជាតិឥណ្ឌូនេស៊ី មុនចូលរួមជាមួយវិសាខា នៅដើមឆ្នាំ ២០២៣។

ស្នាដៃរបស់លោក Simon McMenemy ក្នុងនាមជាគ្រូបង្វឹក៖
-ជួយក្រុមជម្រើសជាតិហ្វីលីពីន ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូង នៅពានរង្វាន់ AFF Championship ក្នុងឆ្នាំ ២០១០
-ជាប់ឈ្មោះជាគ្រូបង្វឹកឆ្នើមនៅលីគកំពូលឥណ្ឌូនេស៊ី Liga 1 ឆ្នាំ២០១៧
-ឈ្នះលីគកំពូលឥណ្ឌូនេស៊ី Liga 1 ឆ្នាំ២០១៧
-ឈ្នះពាន PFF National Men’s Club Championship ឆ្នាំ ២០១៤-១៥៕

Share.